សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រៃវែង នៅថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវថៃ្ងទី៩ ខែមិថុនា ឆ្នាំ២០២៥
ការងារវារីវប្បកម្ម៖
បន្តចុះស្រង់ស្ថិតិផលវារីវប្បកម្ម៖ មានកសិករចិញ្ចឹមត្រីចំនួន ១៧គ្រួសារ បានប្រមូលផលវារីវប្បកម្មរួមមាន ត្រីទីឡាព្យា ០,៣០តោន ត្រីអណ្ដែង ៣,១០តោន ត្រីឆ្ពិន ១,១០តោន ត្រីប្រា ៥៧,៨០តោន ត្រីពោ ២,៧០តោន និងត្រីរ៉ស់ ០,៦០តោន សរុបចំនួន ៦៥,១០តោន បើគិតតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៤ ៧៤០រៀល/គីឡូក្រាម ដោយទទួលបានចំណូលក្រៅផ្លូវការសរុបចំនួន ៣១០ ៩៤៤ ០០០រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម