អំពីមន្ទីរ

១.ស្ថានភាព និងភូមិសាស្រ្ត

            ខេត្តព្រៃវែងមានទីតាំងស្ថិតនៅចម្ងាយ៩០គីឡូម៉ែត្រទិសអគ្នេយ៍នៃរាជធានីភ្នំពេញ និងមានព្រំប្រទល់ខាងជើងជាប់ខេត្តត្បូងឃ្មុំ និងខេត្តកណ្តាល ខាងកើតជាប់ខេត្តស្វាយរៀង ខាងលិចជាប់ខេត្តកណ្តាល និងខាងត្បូងជាប់ប្រទេស​វៀតណាម ដែលមានផ្ទៃដីសរុបចំនួន៤,៨៨៣ម៉ែតក្រឡា។ ខេត្តព្រៃវែងត្រូវបានជាប់ក្នុងលំដាប់ខេត្តផលិតស្បៀងសំខាន់​នៃព្រះរាជាណាចក្រកម្ពុជា​ ដែលមានផ្ទៃដីប្រមាណ៣៣៧.០០០ហិតា ស្មើ៦៩% នៃផ្ទៃដីសរុបរបស់ខេត្ត ត្រូវបានរំពឹងថាបានប្រើប្រាស់ក្នុងវិស័យកសិកម្ម ប៉ុន្តែជារួមទិន្នផលទទួលបាននៅមានកំរិតទាប បើប្រៀបធៀបទៅនឹងបណ្តាលប្រទេសក្នុងខេត្តផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជា។ ខេត្តព្រៃវែងត្រូវបានបែងចែកជា១៣ក្រុង ស្រុក(១២ស្រុក ១ក្រុង) ដែលមាន ១១៦ឃុំ សង្កាត់ និង១១៣៧ភូមិ និងមានប្រជាពលរដ្ឋសរុបប្រមាណ ១.២០៣.៥៧០នាក់ ដែលក្នុងនោះប្រជាពលរដ្ឋប្រមាណជាង៨០% ជារស់នៅដោយពឹងផ្អែកលើមុខរបរកសិកម្ម រួមមានការដាំដុះ ការចិញ្ចឹមសត្វ ការនេសាទត្រី និងសិប្បកម្ម។

            ខេត្តព្រៃវែងមានភូមិសាស្រ្តដូចខេត្តផ្សេងទៀតក្នុងព្រះរាជាណាចក្រកម្ពុជាដែរ លើកលែងតែតំបន់មួយចំនួន មានកំរិត(នីវូ)ទឹកភ្លៀងប្រែប្រួលពី៣-១២ម៉ែត្រ ខ្ពស់ជាងកំរិតទឹកសមុទ្រ។ ផ្អែកលើទីតាំងភូមិសាស្រ្តរបស់ខេត្ត ព្រៃវែងត្រូវបានកំណត់ ឬចែកចេញជា២តំបន់។ តំបន់ទី១៖ មានទីតាំងស្ថិតនៅភាគខាងលិចនៃខេត្តដែលសំបូរដោយដីល្បាប់។ តំបន់ទាំងនេះនៅព័ទ្ធជុំវិញប្រព័ន្ធដោយប្រព័ន្ធទន្លេមេគង្គ និងព្រែក/បឹងតូចៗ ដូចជាទន្លេតូច ទន្លេពាមរក៍ ដែលលាតសន្ធឹងចាប់ពីស្រុកស៊ីធរកណ្តាល រហូតព្រំប្រទល់ខេត្តកណ្តាល។ ផ្អែកតាមប្រព័ន្ធអេកូនិងស្ថានភាពដី តំបន់នេះមានសក្តានុពលសម្រាប់ផលិតកម្មកសិកម្ម។ ជីវភាពរស់នៅរបស់ប្រជាកសិករភាគច្រើននៅក្នុងតំបន់នេះគឺពឹងផ្អែកលើស្រូវ​ប្រាំង ការដាំបន្លែ នេសាទត្រី ចិញ្ចឹមសត្វ និងសិប្បកម្ម(ត្បាញសារ៉ុង ក្រមា កន្ទេល។ល។)។ តំបន់ទី២៖ មានទីតាំងនៅភាគខាងកើតនៃខេត្តជាដីល្បាប់ចាស់ទន្លេមេគង្គ ដែលព័ទ្ធជុំវិញដីខេត្តស្ទើតែទំាងអស់។ វាត្រូវបានប្រើប្រាស់សម្រាប់ដំណាំស្រូវតែប៉ុណ្ណោះ ដោយសារស្ថានភាពដីមិនសូវមានជីវជាតិ។ ការបង្កប្រើនផល ឬការដាំដុះជារួមគឺពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង មិនមានប្រភពទឹក និងប្រព័ន្ធធារាសាស្រ្តភាគច្រើនត្រូវបានគេប្រើប្រាស់សម្រាប់ការបង្ហូរទឹកតែប៉ុណ្ណោះ។

           ទិដ្ឋភាពអាកាសធាតុ៖ ការផ្លាស់ប្តូរអាកាសធាតុពិតជាបានជះឥទ្ថិពលដល់វិស័យកសិកម្មនៅក្នុងតំបន់ដីទំនាបមេគង្គ ដោយសារតែតំបន់នេះទទួលឥទ្ធិពលអាកាសធាតុត្រូពិច យ៉ាងដូច្នេះវាត្រូវបានចែកចេញជា២រដូវ រួមមាន៖ រដូវវស្សាចាប់ផ្តើមនៅដើមខែមិថុនាដល់ខែតុលា និងរដូវប្រាំងចាប់ផ្តើមពីពីខែវិច្ឆិការហូតដល់ខែឧសភា។ កំរិតទឹកភ្លៀងជាមធ្យមមានការផ្លាស់ប្តូរពី១០០០មម ទៅ ១៥០០មម (កំរិតអតិបរិមាគឺ១៩០០មម និងអប្បបរមាគឺ១០០០មម)។

ជាការពិតការអភិវឌ្ឍន៍កសិកម្មជាគន្លឺះ/អទិភាពចំបងក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពគ្រប់គ្រាន់នៃផលិតកម្មកសិកម្ម ជីវភាពរស់នៅនិងវិបុលភាពរបស់ប្រជាពលរដ្ឋ។ ដំណើរការនៃការអភិវឌ្ឍន៍កសិកម្មមិនមែនគ្រាន់តែដើម្បីបង្កបង្កើនផលិតកម្មស្បៀងអាហារ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែវាក៍បានចូលរួមចំណែកក្នុងការការពារនិងគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តភាព និងអោយសង្គមមានកំណើនសេដ្ឋកិច្ចនិងទទួលបានអត្ថប្រយោជន៍ផ្សេងៗទៀតពីធម្មជាតិ។

២.តួនាទីនិងភារកិច្ចមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង

    មន្ទីរកសិកម្មរាជធានី ខេត្ត ជាអង្គភាពថ្នាក់មូលដ្ឋានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានបេសកកម្មដឹកនាំ គ្រប់គ្រង និងធ្វើសកម្មភាពវិស័យកសិកម្មនៅក្នុងក្របខ័ណ្ឌរដ្ឋបាលរាជធានី ខេត្ត របស់ខ្លួន

  1. មន្ទីរកសិកម្មខេត្តមានមុខងារនិងភារកិច្ចដូចតទៅ ៖
  • លើកផែនការដឹកនាំនិងជំរុញការអនុវត្តកិច្ចអភិវឌ្ឍវិស័យកសិកម្មនៅក្នុងរាជធានី ខេត្ត ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម  រុក្ខាប្រមាញ់ និងនេសាទ ។
  • គ្រប់គ្រងទិន្ន័យកសិកម្មគ្រប់ជំនាញ លើកគម្រោងផែនការនិងវិធានការអភិវឌ្ឍវិស័យកសិកម្ម
  • លើកគម្រោងកម្មវិធីចំណូល ចំណាយ តាមដានពីការអនុវត្តនិងប្រមូលចំណូលក្នុងវិស័យកសិកម្មបង់ចូលថវិករដ្ឋ
  • គ្រប់គ្រងមន្ត្រីរាជការ ថវិកា ទ្រព្យសម្បត្តិរដ្ឋរបស់មន្ទីរកសិកម្ម ខេត្ត ឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់
  • រៀបចំកម្មវិធីបណ្តុះបណ្តាលនិងបំពាក់បំប៉ន ពង្រឹងសម្ថភាពមន្ត្រីបុគ្គលិក
  • ផ្សព្វផ្សាយ ជម្រុញ ណែនាំ និងត្រួតពិនិត្យ អនុវត្តបណ្តាវិធានការបច្ចេកទេសក្នងវិស័យកសិកម្មគ្រប់ផ្នែកដល់ការិយាល័យអង្គភាពចំណុះ បណ្តាការិយាល័យកសិកម្មក្រុង ស្រុក ខណ្ឌ និងមណ្ឌលកសិកម្មឃុំ សង្កាត់
  • ផ្តល់ការគាំទ្រនិងផ្ទេរបច្ចេកទេសក្នុងវិស័យកសិកម្មគ្រប់ផ្នែក ដល់កសិករនិងដៃគូចូលរួម និងលើកទឹកចិត្តអង្គការវិជ្ជាជីវៈសមាគមនានានិងបង្កើតសហគមន៍អភិវឌ្ឍនានាដែលពាក់ព័ន្ធនឹងវិស័យកសិកម្មដើម្បីកែលម្អផលិតកម្មនិងផលិតភាពក្នុងវិស័យកសិកម្មគ្រប់ផ្នែក
  • ចូលរួម សហការក្នុងការអនុវត្ត វិធានការពារ ធនធានធម្មជាតិក្នុងវិស័យកសិកម្មគ្រប់ផ្នែក តាមការកំណត់នយោបាយអភិវឌ្ឍ អភិរក្សរបស់ក្រសួង
  • ចាត់ចែងការងារអន្តរាគមន៍ ទប់ស្កាត់​បង្ការ និង​រាយការណ៍សុំយោបល់ជាបន្ទាន់ពីរដ្ឋបាលរាជធានី ខេត្ត និងក្រសួងនូវបណ្តាសមាសភាព ភយន្តរាយ​ គ្រោះធម្មជាតិ ភាពអនាធិបតេយ្យលើវិស័យកសិកម្មគ្រប់ផ្នែកដែលកើតមាន
  • ធ្វើជាដៃគូដ៏ល្អនិងមានប្រសិទ្ធភាពក្នុងកិច្ចសហការ និងកិច្ចសហប្រតិបត្តការជាមួយបណ្តាមន្ទីរនានាអង្គការ និងម្ចាស់ជំនួយនានា សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មនៅក្នុងខេត្ត រាជធានី
  • ទទួលអនុវត្តភារកិច្ចផ្សេងៗទៀតដែលថ្នាក់ដឹកនាំក្រសួងប្រគល់ឲ្យ ។

៣.មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង មានការិយាល័យចំណុះចំនួន ១០ ខណ្ឌរដ្ឋបាលចំនួន ០២ និងការិយាល័យកសិកម្មស្រុកចំនួន ១២ និងការិយាល័យកសិកម្មក្រុងចំនួន ០១ ។

១-ការិយាល័យរដ្ឋបាល បុគ្គលិក                                         

២-ការិយាល័យផែនការ គណនេយ្យ                                   

៣- ខណ្ឌរដ្ខបាលជលផល           

៤- ខណ្ឌរដ្ឋបាលព្រៃឈើ                                   

៥-ការិយាល័យគ្រឿងយន្តកសិកម្ម​​

៦-ការិយាល័យសហគមន៏កសិកម្ម

៧-ការិយាល័យផ្សព្វផ្សាយកសិកម្ម 

៨-ការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម

៩-ការិយាល័យផលិតកម្មសត្វ និងបសុព្យាបាល

១០-ការិយាល័យកៅស៊ូ

១១-ការិយាល័យកសិ-ឧស្សាហកម្ម

១២-ការិយាល័យនីតិកម្មកសិកម្ម

ចំនួនអ្នកចូលទស្សនា
Flag Counter