បានផ្ដល់កូនឈើចំនួន ២០០ដើម ដល់រដ្ឋបាលឃុំកំពង់ពពិល និង ៣០០ដើម សម្រាប់យកទៅដាំត្រៀមរុក្ខទិវា
ចេញ​ផ្សាយ ០៦ មិថុនា ២០២៥
18

សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់​ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ មានដូចខាងក្រោម៖

១. ការងារពង្រឹងការអនុវត្តច្បាប់៖ ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ បានបន្តធ្វើការចុះល្បាត ទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងដែនសម្ថកិច្ចជាប្រចាំដូចជា៖ (១). ស្រុកស្វាយ​អន្ទរតាមបណ្ដោយផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៨ ផ្លូវលំក្នុង​ភូមិសាស្ត្រស្រុកកញ្ច្រៀច និងនៅដីស្ថានីយ៍តាសួស។ (២). ស្រុកកំពង់ត្របែក និងស្រុកពាមរក៍ តាមបណ្ដោយផ្លូវជាតិលេខ១។ (៣). តាមផ្លូវលំក្នុងភូមិសាស្ត្រស្រុកមេសាង និងស្រុកបាភ្នំ។

២. ការងារត្រួតពិនិត្យ ការដឹកជញ្ជូនផល អនុផលព្រៃឈើ និងចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ៖ មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន បានត្រួតពិនិត្យលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ (PC) ចូលក្នុងខេត្តព្រៃវែងចំនួន ១ច្បាប់ តាមលិខិតអនុញ្ញាតលេខ ០១៨ ផរព.លដជ ចុះថ្ងៃទី២៦/ឧសភា/២០២៥ របស់ផ្នែករដ្ឋបាលព្រៃឈើដងទុង នៃខណ្ឌរដ្ឋបាលព្រៃឈើកោះកុង មានផ្ទុកឈើអារលេខ២ចំនួន ១៩ម3 ៩០៦ ទៅកាន់ទិសដៅប្រើប្រាស់ភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

៣. ការងារគ្រប់គ្រងរោងសន្និធិ ​រោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ៖

- បន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើថ្នាក់មូលដ្ឋានចំនួន ៦០កន្លែង និងកំពុងពិនិត្យវាយតម្លៃឡើងវិញ ដើម្បីរៀបចំឱ្យបន្តសម្រាប់ឆ្នាំថ្មី (ឆ្នាំ២០២៥)។

- ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ បានបន្តចុះត្រួតពិនិត្យ តាមដាន និងកាត់ស្តុកកត់ត្រាការចរាចរផល អនុផលព្រៃឈើតាមបណ្ដារោង​សន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ ក្នងស្រុកពាមរក៍​ ខេត្តព្រៃវែង ១កន្លែង/ទីតាំង។

៤. ការរងារបណ្តុះ​និងចែកចាយកូនឈើ៖

- បានផ្ដល់កូនឈើចំនួន ២០០ដើម ដល់រដ្ឋបាលឃុំកំពង់ពពិល ស្រកពារាំង ខេត្តព្រៃវែង និងផ្តល់កូនឈើចំនួន ៣០០ដើម សម្រាប់យកទៅដាំត្រៀមរុក្ខទិវា នៅវត្តព្រៃកន្លោង ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

- ​បន្តថែទាំកូនឈើក្នុងថ្នាលតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ។

ចំនួនអ្នកចូលទស្សនា
Flag Counter