កសិករចិញ្ចឹមត្រីចំនួន ១៧គ្រួសារ បានប្រមូលផលវារីវប្បកម្មសរុបចំនួន ៤៤,១០តោន ដោយទទួលបានចំណូលក្រៅផ្លូវការសរុបចំនួន ២២៤ ៤៦៩ ០០០រៀល
ចេញ​ផ្សាយ ០៦ មិថុនា ២០២៥
18

សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវថៃ្ងទី៥ ខែមិថុនា ឆ្នាំ២០២៥

ការងារវារីវប្បកម្ម៖

បន្តចុះស្រង់ស្ថិតិផលវារីវប្បកម្ម៖ មានកសិករចិញ្ចឹមត្រីចំនួន ១៧គ្រួសារ បានប្រមូលផលវារីវប្បកម្មរួ​មមាន ត្រីទីឡាព្យា ០,៣០តោន ត្រីកាបឥណ្ឌា ០,១០តោន ត្រីអណ្ដែង ១,៥០តោន ត្រីឆ្ពិន ១,៦០តោន ត្រីប្រា ៣៧តោន ត្រីពោ ៣,៤០តោន និងត្រីរ៉ស់ ០,២០តោន សរុបចំនួន ៤៤,១០តោន បើគិតតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៥ ០៩០រៀល/គីឡូក្រាម ដោយទទួលបានចំណូលក្រៅផ្លូវការសរុបចំនួន ២២៤ ៤៦៩ ០០០រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter