កសិករចិញ្ចឹមត្រីចំនួន ១៥គ្រួសារ បានប្រមូលផលវារីវប្បកសរុបចំនួន ៥៦,៣០តោន ទទួលបានចំណូលក្រៅផ្លូវការសរុបចំនួន ២៧៥ ៣០៧ ០០០រៀល
ចេញ​ផ្សាយ ០៥ មិថុនា ២០២៥
18

សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រៃវែង នៅថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថៃ្ងទី៤ ខែមិថុនា ឆ្នាំ២០២៥

ការងារវារីវប្បកម្ម៖

បន្តចុះស្រង់ស្ថិតិផលវារីវប្បកម្ម៖ មានកសិករចិញ្ចឹមត្រីចំនួន ១៥គ្រួសារ បានប្រមូលផលវារីវប្បកម្មរួមមាន ត្រីទីឡាព្យា ០,៣០តោន ត្រីកាបឥណ្ឌា ០,២០តោន ត្រីអណ្ដែង ១,៥០តោន ត្រីឆ្ពិន ០,៦០តោន ត្រីប្រា ៥០,៦០តោន ត្រីពោ ២,៩០តោន និងត្រីរ៉ស់ ០,២០តោន សរុបចំនួន ៥៦,៣០តោន បើគិតតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៤ ៨៨០រៀល/គីឡូក្រាម ដោយទទួលបានចំណូលក្រៅផ្លូវការសរុបចំនួន ២៧៥ ៣០៧ ០០០រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter