មានសួតសត្វជ្រូករលាកមានដំបៅខ្ទុះខូចគុណភាពទម្ងន់ ០,៥គីឡូក្រាម
ចេញ​ផ្សាយ ០៥ មិថុនា ២០២៥
19

សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ មានដូចខាងក្រោម៖

១. ផ្នែកផលិតកម្ម

- ការងារស្ថិតិសត្វ៖ សត្វគោចំនួន ៣៦៩ ៣០៥ក្បាល សត្វក្របីចំនួន ២០ ៥២៧ក្បាល សត្វសេះចំនួន ១២០ក្បាល សត្វជ្រូកចំនួន ៣០ ៥៤១ក្បាល សត្វចៀមចំនួន ២៥៧ក្បាល សត្វពពែចំនួន ៥ ៧៣២ក្បាល សត្វមាន់ចំនួន ២ ៧៥៩ ៤៩៣ក្បាល និងសត្វទាចំនួន ១ ២៨០ ២៩០ក្បាល។

- ការងារចិញ្ចឹមសត្វ៖ បន្តចុះពិនិត្យមើលការចិញ្ចឹមសត្វ ណែនាំបច្ចេកទេសចិញ្ចឹម ការផ្ដល់ចំណី ការចាក់ជាតិដែក អនាម័យទ្រុងនិងសម្ភារដាក់ចំណីនិងទឹក ការចាក់វ៉ាក់សាំង ការទម្លាក់បរាសិត ការធ្វើជីវសុវត្ថិភាព បង្កាត់សិប្បនិម្មិត មើលការដាំដំណាំចំណីសត្វ ផ្សព្វផ្សាយជំងឺឆ្លងនិងការរីករាលដាលនៃជំងឺឆ្លង និងផ្ដល់ថ្នាំសម្លាប់មេរោគដល់កសិករចិញ្ចឹមសត្វ ឈ្មោះ វរ័ សាវឿន មានចិញ្ចឹមសត្វមាន់សរុបចំនួន ១១៧ក្បាល បានផ្ដល់ថ្នាំសម្លាប់មេរោគចំនួន ២លីត្រ នៅភូមិព្រៃផ្ដៅ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ឈ្មោះ សំ ណាង មានចិញ្ចឹមសត្វជ្រូកមេចំនួន ៥ក្បាល សត្វជ្រូកកូនចំនួន ១៧ក្បាល សរុបចំនួន ២២ក្បាល នៅភូមិវាំង ឈ្មោះ យឹន សារ៉េត មានចិញ្ចឹមសត្វជ្រូកមេចំនួន ៤ក្បាល សត្វជ្រូកកូនចំនួន ១៣ក្បាល សរុបចំនួន ១៧ក្បាល នៅភូមិថ្មី និងឈ្មោះ ឡាយ មិន មានចិញ្ចឹមសត្វជ្រូកមេចំនួន ៣ក្បាល សត្វជ្រូកកូនចំនួន ១៥ក្បាល សរុបចំនួន ១៨ក្បាល បានផ្ដល់ថ្នាំសម្លាប់មេរោគចំនួន ៣លីត្រ នៅភូមិសំបួរ ព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ និងឈ្មោះ ប៊ុន ស៊ីណា មានចិញ្ចឹមសត្វជ្រូកមេចំនួន ៥ក្បាល សត្វជ្រូកកូន៧ក្បាល សរុបចំនួន ១២ក្បាល បានផ្ដល់ថ្នាំសម្លាប់មេរោគចំនួន ២លីត្រ នៅភូមិព្រៃរំចាន់ ឃុំអង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

២. ផ្នែកបសុព្យាបាល

- បន្តចុះស្រង់ទិន្នន័យការនាំចេញសត្វ និងផលិតផលសត្វក្រៅផ្លូវការ ក្នុងខេត្តព្រៃវែង ទៅកាន់រាជធានីភ្នំពេញ និងខេត្តផ្សេងៗមាន៖ ស៊ុតទាចំនួន ១៧៨ ២០០គ្រាប់ ស៊ុតមាន់ចំនួន ១៨ ៥០០គ្រាប់ និងសត្វគោចំនួន ១៦៣ក្បាល។

- ការងារសុខភាពសាធារណៈ៖ បន្តចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំដល់ម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យនៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសាច់និងផលិតផលសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។ និងបានត្រួតពិនិត្យអនាម័យសាច់សត្វនៅសត្តឃាតដ្ឋាន ឃើញមានសួតសត្វជ្រូករលាកមានដំបៅ មានខ្ទុះ ខូចគុណភាព ១ករណី ទម្ងន់ ០,៥គីឡូក្រាម បានដកហូតនឹងដុតកម្ទេចចោល។

៣. ផ្នែកប្រជុំ ផ្សព្វផ្សាយ សិក្ខាសាលាផ្សេងៗ

- មន្ត្រីការិយាល័យបានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកពោធិ៍រៀង នៅសាលាស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

- លោកប្រធានការិយាល័យ និងជាប្រធានអនុវត្តគម្រោងថ្នាក់ខេត្ត រួមទាំងមន្ត្រីការិយាល័យ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីហិរញ្ញវត្ថុសម្រាប់ថ្នាក់ខេត្ត របស់គម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវាក់តម្លៃសត្វ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។

- មន្រ្តីជំនាញបានសហការជាមួយក្រុមការងារគំរោង ADB ចុះពិនិត្យ ផ្សារ និងសត្តឃាដក្រុងព្រៃវែង ក្នុងគោលបំណងសិក្សាចំនួនតូបលក់សាច់គោ សាច់ជ្រូក មាន់ ត្រី ហើយសង្កត់ធ្ងន់ទៅលើអនាមយ័កន្លែតាំងលក់ ការកែលម្អកំរាលដាក់សាច់ ការដឹកសាច់ចូលផ្សារ។

ចំនួនអ្នកចូលទស្សនា
Flag Counter