ការងារវារីវប្បកម្មរបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដព្រៃវែង នៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវថៃ្ងទី៣ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតិផលវារីវប្បកម្ម៖ មានកសិករចិញ្ចឹមត្រីចំនួន ២១គ្រួសារ បានប្រមូលផលវារីវប្បកម្មរួមមាន ត្រីទីឡាព្យា ០,៤៥តោន ត្រីកាបឥណ្ឌា ០,២៥តោន ត្រីអណ្ដែង ២,២០តោន ត្រីឆ្ពិន ០,៧០តោន ត្រីប្រា ៣៦,៥០តោន ត្រីពោ ៩,៩០តោន និងត្រីក្រាញ់ ០,៤០តោន សរុបចំនួន ៥០,៤០តោន បើគិតតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៥ ២២០រៀល/គីឡូក្រាម ដោយទទួលបានចំណូលក្រៅផ្លូវការសរុបចំនួន ២៦៣ ០៨៨ ០០០រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម