មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
ការងារពង្រឹងការអនុវត្តច្បាប់ ត្រួតពិនិត្យ ដឹកជញ្ជូន ចេញលិខិតអនុញ្ញាតដឹក គ្រប់គ្រងរោងសន្និធិ ​រោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ
ចេញ​ផ្សាយ ០៤ មិថុនា ២០២៥
1,207

សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ៨កើត ខែជេស្ឋ ឆ្នាំម្សាញ់​ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ មានដូចខាងក្រោម៖

១. ការងារពង្រឹងការអនុវត្តច្បាប់៖

- ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ បានបន្តធ្វើការចុះល្បាត ទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងដែនសម្ថកិច្ចជាប្រចាំដូចជា (១). ស្រុកស្វាយ​អន្ទរតាមបណ្ដោយផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៨ ផ្លូវលំក្នុង​ភូមិសាស្ត្រស្រុកកញ្ច្រៀច និងនៅដីស្ថានីយ៍តាសួស។ (២). ស្រុកកំពង់ត្របែក និងស្រុកពាមរក៍ តាមបណ្ដោយផ្លូវជាតិលេខ១។ និង(៣). តាមផ្លូវលំក្នុងភូមិសាស្ត្រស្រុកមេសាង និងស្រុកបាភ្នំ។

- បានតាមដានសំណុំរឿងបទល្មើសព្រៃឈើដែលបញ្ជូនទៅសាលាដំបូង ខេត្តព្រៃវែង និងបានទទួលសាលក្រមដែលជម្រះរួចចំនួន៧លើសំណុំរឿងជម្រះរួចចំនួន ៩ករណី​។ - មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានចំនួន ២នាក់ បានចូលបំភ្លឺសំណុំរឿងតាម​នីតិវីធីនៅ​សាលា​ដំបូង​ ខេត្តព្រៃវែង។

២. ការងារត្រួតពិនិត្យ ការដឹកជញ្ជូនផល អនុផលព្រៃឈើ និងចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ៖

- មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន បានបន្តត្រួតពិនិត្យលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ (PC) ចូលក្នុងខេត្តព្រៃវែងចំនួន ១ច្បាប់តាមលិខិតអនុញ្ញាតលេខ ៧៤ ផរព. លដជ ចុះថ្ងៃទី ២៨/០៥/២០២៥ របស់ផ្នែករដ្ឋបាលព្រៃឈើបកែវ នៃខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី ផ្ទុកឈើអារលេខ២ ចំនួន ២៣ម ២៦៨ ទៅកាន់ទិសដៅប្រើប្រាស់ ស្ថិតនៅភូមិកណ្តាច់ ឃុំចុងអំពិល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

- ផ្នែករដ្ឋបាលព្រៃឈើបាភ្នំ បានសហការជាមួយក្រុមហ៊ុន YLT International Co.,Ltd ត្រួតពិនិត្យផ្ទៀងផ្ទាត់ផលិតផលរានទេវតារបស់ក្រុមហ៊ុនដើម្បីដឹកជញ្ជូននាំចេញចំនួន ១ច្បាប់ ក្នុងនោះ​តាម​លិខិត​អនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ លេខ PRT20250529FA00066/នច/ PC/IMEC ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ របស់រដ្ឋបាលព្រៃឈើមានផលិតផលរានទេវតាចំនួន ២៥០គ្រឿង ស្មើនឹង ៨ម3 ៦៥៧។

៣. ការងារគ្រប់គ្រងរោងសន្និធិ ​រោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ៖

- បន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើថ្នាក់មូលដ្ឋានចំនួន ៦០កន្លែង និងកំពុងពិនិត្យវាយតម្លៃឡើងវិញ ដើម្បីរៀបចំឱ្យបន្តសម្រាប់ឆ្នាំថ្មី (ឆ្នាំ២០២៥)។

- ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ បានបន្តចុះត្រួតពិនិត្យ តាមដាន និងកាត់ស្តុកកត់ត្រាការចរាចរផល អនុផលព្រៃឈើតាមបណ្ដារោង​សន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើក្នុងស្រុកកញ្ជ្រៀច​ ១កន្លែង/ទីតាំង។

៤. ការរងារបណ្តុះ​និងចែកចាយកូនឈើ៖

- ​បន្តថែទាំកូនឈើក្នុងថ្នាលតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ។

ចំនួនអ្នកចូលទស្សនា
Flag Counter