មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
មានដុំខ្ទុះនៅសាច់ស្មាជ្រូកខូចគុណភាពទម្ងន់ ០,៨គីឡូក្រាម
ចេញ​ផ្សាយ ០៣ មិថុនា ២០២៥
6

សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ មានដូចខាងក្រោម៖

មន្រ្តីជំនាញប្រចាំស្រុកកំចាយមារ និងជាមន្រ្តីបច្ចេកទេសផ្នែកបង្កាត់សិប្បនិម្មិត បានធ្វើការសម្របសម្រួលជូនក្រុមការងារគម្រោង ADB ដើម្បីចុះត្រួតពិនិត្យកន្លែងគ្រោងបង្កើតចត្តាឡីស័កសត្វ ស្ថិតនៅភូមិត្បូងវត្ត ឃុំក្របៅ និងកន្លែង Disease control zone ស្ថិតនៅភូមិវាលស្មាច់ ឃុំក្របៅ និងទីសត្តឃាតកំចាយមារ ស្ថិតនៅភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។

១. ផ្នែកផលិតកម្ម

- ការងារស្ថិតិសត្វ៖ សត្វគោចំនួន ៣៦៩ ៣០៥ក្បាល សត្វក្របីចំនួន ២០ ៥២៧ក្បាល សត្វសេះចំនួន ១២០ក្បាល សត្វជ្រូកចំនួន ៣០ ៥៤១ក្បាល សត្វចៀមចំនួន ២៥៧ក្បាល សត្វពពែចំនួន ៥ ៧៣២ក្បាល សត្វមាន់ចំនួន ២ ៧៥៩ ៤៩៣ក្បាល និងសត្វទាចំនួន ១ ២៨០ ២៩០ក្បាល។

- ការងារចិញ្ចឹមសត្វ៖ បន្តចុះពិនិត្យមើលការចិញ្ចឹមសត្វ ណែនាំពីការផ្ដល់ចំណី មើលការដាំដំណាំចំណីសត្វ ការចាក់វ៉ាក់សាំង ការទម្លាក់បរាសិត ការធ្វើជីវសុវត្ថិភាព បង្កាត់សិប្បនិម្មិត និងផ្ដល់ថ្នាំសម្លាប់មេរោគដល់កសិករចិញ្ចឹមសត្វឈ្មោះ​ ដា​ ថាវី មានចិញ្ចឹមសត្វ​គោ​សរុបចំនួន ១៧ក្បាល​ កសិករឈ្មោះ​ សាន​ ណេត មានចិញ្ចឹមសត្វគោ​សរុបចំនួន ១៥​ក្បាល កសិករឈ្មោះ​ វី​ ធី មានចិញ្ចឹមសត្វគោសរុបចំនួន ១២ក្បាល ស្ថិតនៅភូមិព្រៃស្រឡិត​ ឃុំព្រៃស្រឡិត​ ស្រុក​ពារាំង ខេត្តព្រៃវែង​។ កសិករឈ្មោះ​ សេន​ ដានី មានចិញ្ចឹមសត្វទាសរុបចំនួន ២ ៦០០ក្បាល នៅភូមិពារាំង​ ឃុំរាប​ ស្រុក​ពារាំង ខេត្តព្រៃវែ។ កសិករឈ្មោះ សំ ចៃ មានចិញ្ចឹមសត្វគោមេសរុបចំនួន ២២ក្បាល បានបង្កាត់សិប្បនិម្មិត ៩ក្បាល ស្ថិតនៅភូមិទួលអង្គុញ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។ និងកសិករឈ្មោះ លីម ចិត្រា មានចិញ្ចឹមសត្វមាន់យកពងសរុបចំនួន ៣ ២០០ក្បាល បានផ្ដល់ថ្នាំសម្លាប់មេរោគចំនួន ២លីត្រ ស្ថិតនៅភូមិពោធិ៍រៀងជើង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

២. ផ្នែកបសុព្យាបាល

- បន្តចុះស្រង់ទិន្នន័យការនាំចេញសត្វ និងផលិតផលសត្វក្រៅផ្លូវការ ក្នុងខេត្តព្រៃវែង ទៅកាន់រាជធានីភ្នំពេញ និងខេត្តផ្សេងៗមាន៖ ស៊ុតទាចំនួន ១៧៧ ៥០០គ្រាប់ ស៊ុតមាន់ចំនួន ១៨ ៣០០គ្រាប់ និងសត្វគោចំនួន ១៦៥ក្បាល។

- ការងារសុខភាពសាធារណៈ៖ បន្តចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំដល់ម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យនៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសាច់និងផលិតផលសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។ និងបានត្រួតពិនិត្យអនាម័យសាច់សត្វនៅសត្តឃាតដ្ឋាន ឃើញមានដុំខ្ទុះនៅសាច់ស្មាខូចគុណភាព ១ករណី ទម្ងន់សរុប ០,៨គីឡូក្រាម បានដកហូតនឹងដុតកម្ទេចចោលនៅសត្តឃាតស្រុកព្រះស្តេច។

ចំនួនអ្នកចូលទស្សនា
Flag Counter