មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
កសិករចិញ្ចឹមត្រីចំនួន ១៥គ្រួសារ បានប្រមូលផលវារីវប្បកម្មសរុបចំនួន ៤៥,២០តោន ទទួលបានចំណូលក្រៅផ្លូវការសរុបចំនួន ២២៦ ៤៥២ ០០០រៀល
ចេញ​ផ្សាយ ០៣ មិថុនា ២០២៥
6

ការងារវារីវប្បកម្មរបស់ខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រៃវែង នៅថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវថៃ្ងទី២ ខែមិថុនា ឆ្នាំ២០២៥

ស្ថិតិផលវារីវប្បកម្ម៖ មានកសិករចិញ្ចឹមត្រីចំនួន ១៥គ្រួសារ បានប្រមូលផលវារីវប្បកម្មរួមមាន ត្រីទីឡាព្យា ០,៣០តោន ត្រីកាបឥណ្ឌា ០,២០តោន ត្រីអណ្ដែង ៣,១០តោន ត្រីឆ្ពិន ១,១០តោន ត្រីប្រា ៣៨,៤០តោន ត្រីពោ ១,២០តោន និងត្រីក្រាញ់ ០,៩០តោន សរុបចំនួន ៤៥,២០តោន បើគិតតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៥ ០១០រៀល/គីឡូក្រាម ដោយទទួលបានចំណូលក្រៅផ្លូវការសរុបចំនួន ២២៦ ៤៥២ ០០០រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter