មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
ប្រគេនកូនឈើចំរុះប្រភេទចំនួន ៥០ដើម ជូនវត្តដូនដោក
ចេញ​ផ្សាយ ២៨ ឧសភា ២០២៥
10

សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ១កើត ខែជេស្ឋ ឆ្នាំម្សាញ់​ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ មានដូចខាងក្រោម៖

១. ការងារពង្រឹងការអនុវត្តច្បាប់៖

ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ បានបន្តធ្វើការចុះល្បាត ទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងដែនសម្ថកិច្ចជាប្រចាំដូចខាងក្រោម៖

- ស្រុកស្វាយ​អន្ទរតាមបណ្ដោយផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៨ ផ្លូវលំក្នុង​ភូមិសាស្ត្រស្រុកកញ្ច្រៀច និងនៅដីស្ថានីយ៍តាសួស។

- ស្រុកកំពង់ត្របែក និងស្រុកពាមរក៍ តាមបណ្ដោយផ្លូវជាតិលេខ១។

- តាមផ្លូវលំក្នុងភូមិសាស្ត្រស្រុកមេសាង និងស្រុកបាភ្នំ។

២. ការងារត្រួតពិនិត្យការដឹកជញ្ជូនផល អនុផលព្រៃឈើ និងចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ៖

ផ្នែករដ្ឋបាលព្រៃឈើបាភ្នំបានសហការជាមួយក្រុមហ៊ុន YLT International Co.,Ltd ត្រួតពិនិត្យផ្ទៀងផ្ទាត់ផលិតផលរានទេវតារបស់ក្រុមហ៊ុនដើម្បីដឹកជញ្ជូននាំចេញចំនួន ១ច្បាប់ ក្នុងនោះ​តាម​លិខិត​អនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ លេខ PRT20250502FA00056/នច/ PC/IMEC ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ របស់រដ្ឋបាលព្រៃឈើមានផលិតផលរានទេវតាចំនួន ៣៨០គ្រឿង ស្មើនឹង ១៥ម3 ៧២១ និងបានត្រួពិនិត្យការនាំចូលក្រុមហ៊ុន YLT International Co.,Ltd ចំនួន ១ច្បាប់ ក្នុងនោះតាម​លិខិត​អនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ លេខ PRT20250520FA00058/នច/ PC/IMEC ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ របស់រដ្ឋបាលព្រៃឈើមានបរិមាណឈើ MDF ​ចំនួន ៣៥​ម3 ៧២០។

៣. ការងារគ្រប់គ្រងរោងសន្និធិ ​រោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ៖

- បន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើថ្នាក់មូលដ្ឋានចំនួន ៦០កន្លែង និងកំពុងពិនិត្យវាយតម្លៃឡើងវិញ ដើម្បីរៀបចំឱ្យបន្តសម្រាប់ឆ្នាំថ្មី (ឆ្នាំ២០២៥)។ - ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ បន្តចុះត្រួតពិនិត្យ តាមដាន និងកាត់ស្តុកកត់ត្រាការចរាចរផល អនុផលព្រៃឈើ តាមបណ្ដារោង​សន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ នៅស្រុកពារាំង​ ២កន្លែង/ទីតាំង។

- បានបន្តសុពលភាពលិខិតអនុញ្ញាតបង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើប្រភេទតូចសម្រាប់ឆ្នាំ២០២៥ បានចំនួន ៥ន្លែង/ទីតាំង។

៤. ការរងារបណ្តុះ​និងចែកចាយកូនឈើ៖

- បានប្រគេនកូនឈើចំរុះប្រភេទរួមមាន បេង នាងនួន ធ្នង់ គគីរ គីនីន ចំនួន ៥០ដើម ជូណវត្តដូនដោក ស្ថិតនៅភូមិកោះខ្ជាយ ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង។ - ​បន្តថែទាំកូនឈើក្នុងថ្នាលតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ។

ចំនួនអ្នកចូលទស្សនា
Flag Counter