មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
ចុះពិនិត្យកន្លែងសត្តឃាត និងផ្ដល់ថ្នាំសម្លាប់មេរោគដល់កសិករចិញ្ចឹមសត្វ
ចេញ​ផ្សាយ ២៦ ឧសភា ២០២៥
16

សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ មានដូចខាងក្រោម៖ 

១. ផ្នែកផលិតកម្

- ការងារស្ថិតិសត្វ៖ សត្វគោចំនួន ៣៦៩ ៣០៥ក្បាល សត្វក្របីចំនួន ២០ ៥២៧ក្បាល សត្វសេះចំនួន ១២០ក្បាល សត្វជ្រូកចំនួន ៣០ ៥៤១ក្បាល សត្វចៀមចំនួន ២៥៧ក្បាល សត្វពពែចំនួន ៥ ៧៣២ក្បាល សត្វមាន់ចំនួន ២ ៧៥៩ ៤៩៣ក្បាល និងសត្វទាចំនួន ១ ២៨០ ២៩០ក្បាល។ 

- ការងារចិញ្ចឹមសត្វ៖ បន្តចុះពិនិត្យ តាមដានការចិញ្ចឹមសត្វ ណែនាំការឱ្យចំណីមានគុណភាព ការចាក់វ៉ាក់សាំង ការចាក់ជាតិដែក ដាក់សំណាញ់ជីវសុវតិភាព និងផ្ដល់ថ្នាំសម្លាប់មេរោគ ដល់កសិករឈ្មោះ សួន លាប មានចិញ្ចឹមសត្វជ្រូកមេចំនួន ១៥ក្បាល សត្វជ្រូកកូន ២១ក្បាល សិករឈ្មោះ កឹម សាវ៉ាន់ មានចិញ្ចឹមសត្វជ្រូកមេចំនួន ៥ក្បាល សត្វជ្រូកកូនចំនួន ១៨ក្បាល និងកសិករឈ្មោះ រ៉ាន ណឹង មានចិញ្ជឹមសត្វជ្រូកមេ ៤ក្បាល សត្វជ្រូកកូន ១៥ក្បាល បានផ្ដល់ថ្នាំសម្លាប់មេរោគចំនួន ៣លីត្រ និងបន្តចុះណែនាំអាជីវករលក់ថ្នាំសត្វ នៅផ្សារចន្ទស្នា នៅភូមិបឹង ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ កសិករឈ្មោះ​ ស្រៀង​ ឈឿន មានចិញ្ចឹមសត្វមាន់ចំនួន ៥២១ក្បាល​ និងកសិករឈ្មោះ​ ពិត​ ឡៃ​ មានចិញ្ចឹមសត្វទាចំនួន ៣ ៥០០ក្បាល នៅភូមិព្រៃព្នៅ​ ឃុំព្រៃព្នៅ​ ស្រុក​ពារាំង ខេត្តព្រៃវែង។ 

២. ផ្នែកបសុព្យាបាល 

- បន្តចុះស្រង់ទិន្នន័យការនាំចេញសត្វ និងផលិតផលសត្វក្រៅផ្លូវការ ក្នុងខេត្តព្រៃវែង ទៅកាន់រាជធានីភ្នំពេញ និងខេត្តផ្សេងៗមាន៖ ស៊ុតទាចំនួន ១៧៥ ៥០០គ្រាប់ ស៊ុតមាន់ចំនួន ១៧១ ៣០០គ្រាប់ និងសត្វគោចំនួន ១៧៤ក្បាល។ 

- ការងារសុខភាពសាធារណៈ៖ បន្តចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំដល់ម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យនៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសាច់និងផលិតផលសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។ 

- ការងារអន្តរាគមន៍៖ លោកប្រធានការិយាល័យ បានចូលរួមប្រជុំជាមួយ ឯកឧត្តម កៅ ផល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពីយន្តការ នៃការបង់អាករចូលច្រកចេញ ចូលតែមួយរបស់រដ្ឋបាលខេត្ត និងអមដំណើរ ឯកឧត្តម ចុះពិនិត្យមើលដំណើរការរបស់សត្តឃាតក្រុងព្រៃវែង។ 

៣. ផ្នែកផ្សព្វផ្សាយ 

- ចូលរួមសម្របសម្រួលការចែករំលែកបទពិសោធន៍ និងអត្តប្រយោជន៍នៃការបង្កាត់សិប្បនិម្មិតសត្វគោរបស់ក្រុមហ៊ុន SV Ranch ជូនភ្នាក់ងារពេទ្យសត្វភូមិ មានអ្នកចូលរួមសរុបចំនួន ១០នាក់ តំណាងក្រុមហ៊ុន ២នាក់។ 

- ចុះសិក្សាស្រាវជ្រាវការយល់ដឹងកសិករចិញ្ចឹមសត្វមាន់ ស្ដីអំពីជំងឺផ្ដាសាយបក្សីចំនួន ៣ឃុំ (១).ឃុំស្វាយអន្ទរ ៣ភូមិ ក្នុង១ភូមិ១០គ្រួសារ ស្មើ ៣០គ្រួសារ (២). ឃុំមេបុណ្យ ៣ភូមិក្នុង១ភូមិ១០គ្រួសារស្មើ ៣០គ្រួសារ (៣). ឃុំព្រៃខ្លា ៣ភូមិ ក្នុង១ភូមិ១០គ្រួសារស្មើ ៣០គ្រួសារ សរុបចំនួន ៩០គ្រួសារ។

ចំនួនអ្នកចូលទស្សនា
Flag Counter