មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រងអភិរក្សធនធានជលផល
ចេញ​ផ្សាយ ២៦ ឧសភា ២០២៥
8

សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រៃវែង នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវថៃ្ងទី២៣ ខែឧសភា ឆ្នាំ២០២៥ មានដូចខាងក្រោម៖ 

១. ការពង្រឹងការអនុវត្ដច្បាប់ 

ខណ្ឌរដ្ឋបាលជលផលព្រៃវែង ដឹកនាំដោយលោក ងិន សុខ នាយរងខណ្ឌ បានដឹកនាំ នាយ នាយរងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងមន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រងអភិរក្សធនធានជលផល នៅចំណុកន្លែងអភិរក្សជលផលបឹងពោង ស្ថិតនៅភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។ ជាលទ្ធផល អនុវត្តបាន ១ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង។ ឧបករណ៍ស្បៃមុងល្មើសច្បាប់ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទរួមមាន៖ លូស្បៃមុងចំនួន ១១មាត់ របាំងព្រួលស្បៃមុងប្រវែង ៣៨០ម៉ែត្រ បង្គោលចម្រឹងចំនួន ១៤៥ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ ១០គីឡូក្រាម ទៅក្នុងដែននេសាទវិញ ។ 

២. ការងារវារីវប្បកម្ម 

ស្ថិតិផលវារីវប្បកម្ម៖ មានកសិករចិញ្ចឹមត្រីចំនួន ២០គ្រួសារ បានប្រមូលផលវារីវប្បកម្មរួមមាន៖ ត្រីទីឡាព្យា ០,៣០តោន ត្រីកាបឥណ្ឌា ០,២០តោន ត្រីអណ្ដែង ២,៣០តោន ត្រីឆ្ពិន ២,៨០តោន ត្រីប្រា ៤៦ ត្រីពោ ១,១០តោន និងត្រីរ៉ស់ ០,៦០តោន សរុបចំនួន ៥៣,៣០តោន បើគិតតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៥ ០៥០រៀល/គីឡូក្រាម ដោយទទួលបានចំណូលក្រៅផ្លូវការសរុបចំនួន ២៦៩ ១៦៥ ០០០រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter