មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
ស្ថានភាពការងារបង្កបង្កើនផលរដូវវស្សា និងការនាំស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម
ចេញ​ផ្សាយ ២៣ ឧសភា ២០២៥
66

ស្ថានភាពការងារបង្កបង្កើនផលរដូវវស្សា និងការនាំស្រូវក្រៅផ្លូវការទៅប្រទេសវៀតណាម គិតត្រឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានកម្ពស់ទឹកភ្លៀងជាមធ្យម ១៦៤,៦៣មិល្លីម៉ែត្រ និងរួមមានដូចខាងក្រោម៖

១. ល្បឿនបង្កបង្កើនផលស្រូវបានអនុវត្តលើផ្ទៃដីព្រោះសរុប ១១៣ ៨២៥ហិកតា ស្មើនឹង ៤៥,៥៣% នៃផែនការ ២៥០ ០០០ហិកតា។

២. ល្បឿនបង្កបង្កើនផល និងប្រមូលផលដំណាំសាកវប្បកម្មបានអនុវត្តលើផ្ទៃដីសរុប ៦៨៧ហិកតា ស្មើ ៥៧,២៧% នៃផែនការ ១ ២០០ហិកតា រួមមាន៖ បន្លែគ្រប់មុខ ៦១៤ហិកតា និងពោតស ៧៣ហិកតា។ ប្រមូលផលសរុប ៦៣ហិកតា បរិមាណផលទទួលបានសរុបចំនួន ១ ២៥៨តោន (បន្លែគ្រប់មុខ)។

៣. ល្បឿនបង្កបង្កើនផល និងប្រមូលផលដំណាំឧស្សាហកម្មបានអនុវត្តលើផ្ទៃដីសរុប ២ ៨១៦ហិកតា ស្មើ ៥៧,៤៧% នៃផែនការ ៤ ៩០០ហិកតា រួមមាន៖ ពោតក្រហម ១៤៨ហិកតា សណ្តែកបាយ ១៤ហិកតា សណ្តែកដី ៤ហិកតា ល្ង ១៥ហិកតា អំពៅ ៤២១ហិកតា និងឈូក ៨៨២ហិកតា។ ប្រមូលផលសរុប ៥ហិកតា បរិមាណផលទទួលបានសរុបចំនួន ៩តោន (ឈូក)។

៤. ស្វាយនាំចេញទៅប្រទេសវៀតណាមសរុបចំនួន ១៣៦ ១៥១តោន ហើយនាំចេញក្នុងសប្ដាហ៍នេះសរុបចំនួន ៩ ៤០៥តោន ដោយទទួលបានតម្លៃ ១,៥០០រៀល/គីឡូក្រាម។

៥. ស្រូវនាំចេញទៅប្រទេសវៀណាមសរុបចំនួន ១ ៦៣០ ៨៧៨តោន ហើយនាំចេញក្នុងសប្ដាហ៍នេះ ៧ ៥៣៣តោន ដោយទទួលបានតម្លៃស្រូវ IR504 = ៩១០រៀល/គីឡូក្រាម និងតម្លៃស្រូវ OM5451 = ៩៥០រៀល/គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter