មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
ការចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រងនិងអភិរក្សធនធានជលផល
ចេញ​ផ្សាយ ២៣ ឧសភា ២០២៥
27

សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវថៃ្ងទី២២ ខែឧសភា ឆ្នាំ២០២៥ មានដូចខាងក្រោម ៖ 

១. ការពង្រឹងការអនុវត្ដច្បាប់ 

លោក ងិន សុខ នាយរងខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំ នាយ នាយរងផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងមន្រ្តីក្រោមឱវាទ បន្តចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ដើម្បីពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រងនិងអភិរក្សធនធានជលផល នៅចំណុចព្រែកបន្ទាយដេក ភូមិបាបោង ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។ ជាលទ្ធផល៖ អនុវត្តបាន ១ករណី ពីបទនេសាទដោយឧបករណ៍ទំនើប ឬឧបករណ៍នេសាទដែលទើបបង្កើតថ្មី ឬរបៀបនេសាទបង្កើតថ្មី ដែលជាឧបករណ៍នេសាទគ្មានកំណត់ក្នុងប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឧបករណ៍ទំនើបថ្មីល្មើសច្បាប់ ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទរួមមាន លបប្រឹសមួយរយចំនួន ៥០គ្រឿង។ 

២. ការងារវារីវប្បកម្ម 

ស្ថិតិផលវារីវប្បកម្ម៖ មានកសិករចិញ្ចឹមត្រីចំនួន ១៧គ្រួសារ បានប្រមូលផលវារីវប្បកម្មរួមមាន៖ ត្រីទីឡាព្យា ០,៤០តោន ត្រីកាបឥណ្ឌា ០,១០តោន ត្រីអណ្ដែង ២,៧០តោន ត្រីឆ្ពិន ១,៣០តោន ត្រីប្រា ៥០,៥០តោន ត្រីពោ ១,៩០តោន និងត្រីរ៉ស់ ០,៦០តោន សរុបចំនួន ៥៧,៥០តោន បើគិតតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៤ ៩៨០រៀល/គីឡូក្រាម ដោយទទួលចំណូលក្រៅផ្លូវការសរុប ២៨៦ ៣៥០ ០០០រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter