មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
ការងារត្រួតពិនិត្យការដឹកជញ្ជូនផល អនុផលព្រៃឈើ និងចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ
ចេញ​ផ្សាយ ២៣ ឧសភា ២០២៥
41

សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍១១រោច ខែពិសាខ ឆ្នាំម្សាញ់​ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ មានដូចខាងក្រោម៖ 

១. ការងារពង្រឹងការអនុវត្តច្បាប់៖ 

ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ បានបន្តធ្វើការចុះល្បាត ទប់ស្កាត់បទល្មើសព្រៃឈើ ក្នុងដែនសម្ថកិច្ចជាប្រចាំដូចខាងក្រោម៖ - ស្រុកស្វាយ​អន្ទរតាមបណ្ដោយផ្លូវជាតិលេខ១១ ផ្លូវជាតិលេខ៨ ផ្លូវលំក្នុង​ភូមិសាស្ត្រស្រុកកញ្ច្រៀច និងនៅដីស្ថានីយ៍តាសួស។ - ស្រុកកំពង់ត្របែក និងស្រុកពាមរក៍ តាមបណ្ដោយផ្លូវជាតិលេខ១។ - តាមផ្លូវលំក្នុងភូមិសាស្ត្រស្រុកមេសាង និងស្រុកបាភ្នំ។ 

២. ការងារត្រួតពិនិត្យការដឹកជញ្ជូនផល អនុផលព្រៃឈើ និងចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ៖ 

ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ បានសហការជាមួយក្រុមហ៊ុនដែលទទួលជ័យលាភីលើការពិគ្រោះ (ឈើពិគ្រោះថ្លៃ) និងបានបន្តចេញលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុផលព្រៃឈើ(PC) ចំនួន ៤ច្បាប់ មានបរិមាណឈើអារសរុបចំនួន ៦៦ម3 ១២៣ ក្នុងនោះតាមលិខិតអនុញ្ញាត ដឹកជញ្ជូនផល អនុផលព្រៃឈើ(PC) លេខ ០៤ផរព លដជ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ​មានបរិមាណ​ឈើអារលេខ១ចំនួន ៧ម3 ៧៩២ និងលេខ២ចំនួន ១៤ម ០៣៨ ​ទៅកាន់​ទិសភូមិព្រែកសំរោង៣ ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ តាមលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុ​ផល​ព្រៃឈើ(PC) លេខ ០៥ ផរព លដជ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ មានបរិមាណ​ឈើអារ​លេខ១​ចំនួន​ ៧ម ៩៥៧ និងឈើអារលេខ២ចំនួន ១២ម ៩២៨​ ទៅកាន់​ទិសភូមិព្រែកសំរោង៣ ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ តាមលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុ​ផល​ព្រៃឈើ(PC) លេខ ០៦ ផរព លដជ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ មានបរិមាណ​ឈើអារ​លេខ១​ចំនួន ៥ម ៣៦១ និងឈើអារលេខ២ចំនួន ៩ម ៥៧៨ ទៅកាន់ទិសដៅប្រើប្រាស់ក្នុងមូលដ្ឋានស្រុកស្វាយអន្ទរ ​ខេត្តព្រៃវែង។ និងតាមលិខិតអនុញ្ញាតដឹកជញ្ជូនផល អនុ​ផល​ព្រៃឈើ(PC) លេខ ០១ ផរព លដជ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ មានបរិមាណ​ឈើអារ​លេខ១​ចំនួន ១ម3 ៧៧៦ និងឈើអារលេខ២ចំនួន ៦ម3 ៦៩៣​ ទៅកាន់​ទិសភូមិព្រែកសំរោង៣ ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ 

៣. ការងារគ្រប់គ្រងរោងសន្និធិ រោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ៖ 

- បន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើថ្នាក់មូលដ្ឋានចំនួន ៦០កន្លែង និងកំពុងពិនិត្យវាយតម្លៃឡើងវិញ ដើម្បីរៀបចំឱ្យបន្តសម្រាប់ឆ្នាំថ្មី (ឆ្នាំ២០២៥)។ - ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ បានបន្តចុះត្រួតពិនិត្យ តាមដាន និងកាត់ស្តុក កត់ត្រាការចរាចរផល អនុផលព្រៃឈើ តាមបណ្ដារោង​សន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ នៅស្រុកពាមរក៏​ ១កន្លែង/ទីតាំង ។ 

៤. ការរងារបណ្តុះ​និងចែកចាយកូនឈើ៖

បន្តថែទាំកូនឈើក្នុងថ្នាលតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ។

ចំនួនអ្នកចូលទស្សនា
Flag Counter