មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
ចុះពិនិត្យ ណែនាំពីការចិញ្ចឹមសត្វ និងណែនាំបច្ចេកទេសទុកដាក់កន្លែងលក់សម្ភារ ថ្នាំសត្វ​ និងចំណីសត្វ
ចេញ​ផ្សាយ ២៣ ឧសភា ២០២៥
18

សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ មានដូចខាងក្រោម៖ 

១. ផ្នែកផលិតកម្ម 

- ការងារស្ថិតិសត្វ៖ សត្វគោចំនួន ៣៦៩ ៣០៥ក្បាល សត្វក្របីចំនួន ២០ ៥២៧ក្បាល សត្វសេះចំនួន ១២០ក្បាល សត្វជ្រូកចំនួន ៣០ ៥៤១ក្បាល សត្វចៀមចំនួន ២៥៧ក្បាល សត្វពពែចំនួន ៥ ៧៣២ក្បាល សត្វមាន់ចំនួន ២ ៧៥៩ ៤៩៣ក្បាល និងសត្វទាចំនួន ១ ២៨០ ២៩០ក្បាល។ 

- ការងារចិញ្ចឹមសត្វ៖ ចុះពិនិត្យតាមដានជំងឺសត្វ ណែនាំពីការឱ្យចំណីដែលមានគុណភាពល្អ ការចាក់ជាតិដែក ធ្វើវ៉ាក់សាំងឱ្យបានត្រឹមត្រូវ ធ្វើជីវសុវតិភាពជាប្រចាំ និងធ្វើអនាម័យសម្អាតទ្រុងដល់កសិករឈ្មោះ ឡាក់ រ៉ាត់ ដែលមានចិញ្ជឹមសត្វមាន់សរុបចំនួន ១៥៦ក្បាល ភូមិត្រពាំងអំពិល ឃុំគោកគង់កើត ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ កសិករឈ្មោះ ពិន សុខុម មានចិញ្ចឹមសត្វជ្រូកមេចំនួន ៨ក្បាល សត្វមាន់ចំនួន ១៧ក្បាល និងកសិកឈ្មោះ ណយ សុគន់ មានចិញ្ចឹមសត្វជ្រូកមេចំនួន ៥ក្បាល និងសត្វជ្រូកកូនចំនួន ១២ក្បាល បានផ្ដល់ថ្នាំសម្លាប់មេរោគចំនួន ២លីត្រ នៅភូមិកណ្តាល ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។ ចុះពិនិត្យការដាំដំណាំចំណីសត្វដល់កសិករឈ្មោះ ឃ្លាក ពៅ លើផ្ទៃដី១៣អា ជាពួជហ្គីណេ នៅភូមិព្រៃមាស ឃុំកំពង់ឬស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បង្កាត់សិប្បនិម្មិតសត្វជ្រូកពូជ ឌុយរ៉ុក ជាមួយសត្វជ្រូកមេកូនកាត់ បានចំនួន ២ក្បាល ជូនកសិករចិញ្ចឹមសត្វជ្រូក នៅភូមិព្រៃក្រាំង ឃុំព្រៃពោន នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ និងចុះផ្ដល់ថ្នាំប្លឺមេទិលឡែនចំនួន ១០លីត្រ ដល់កសិករចិញ្ចឹមសត្វគោនិងសត្វក្របីចំនួន ៥គ្រួសារ ដែលមានសត្វគោចំនួន ២២ក្បាល និងសត្វក្របីចំនួន ១២ក្បាល នៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។ 

២. ផ្នែកបសុព្យាបាល 

- បន្តចុះស្រង់ទិន្នន័យការនាំចេញសត្វ និងផលិតផលសត្វក្រៅផ្លូវការ ក្នុងខេត្តព្រៃវែង ទៅកាន់រាជធានីភ្នំពេញ និងខេត្តផ្សេងៗមាន៖ ស៊ុតទាចំនួន ១៧៥ ៥០០គ្រាប់ ស៊ុតមាន់ចំនួន ១៧ ១០០គ្រាប់ និងសត្វគោចំនួន ១៧១ក្បាល។ 

- ការងារសុខភាពសាធារណៈ៖ បន្តចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំដល់ម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យនៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសាច់និងផលិតផលសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។ 

- ការងារអន្តរាគមន៏៖ ចុះពិនិត្យ ណែនាំពីបច្ចេកទេសទុកដាក់កន្លែងលក់សម្ភារ ថ្នាំសត្វ​ និងចំណីសត្វ​ របស់ម្ចាស់ដេប៉ូឈ្មោះ​ សេក​ បញ្ញា ស្ថិតនៅ​ភូមិស្នាយពល​ ឃុំរកា​ ស្រុក​ពារាំង ខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter