មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
បន្តចុះណែនាំបច្ចេកទេសចិញ្ចឹមសត្វ ការចាក់ថ្នាំការពារជំងឺ ការផ្ដល់ចំណី ការទំលាក់បរាសិត ការធ្វើជីវសុវត្ថិភាព ផ្ដល់ថ្នាំសម្លាប់មេរោគ និងផ្ដល់សម្ភារឱ្យពេទ្យសត្វភូមិ
ចេញ​ផ្សាយ ២២ ឧសភា ២០២៥
77

សកម្មភាពការងារថ្នាក់ដឹកនាំ និងមន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ មានសកម្មភាពដូចខាងក្រោម៖ 

១. ផ្នែកផលិតកម្ម៖

- ការងារស្ថិតិសត្វ៖ សត្វគោចំនួន ៣៦៩ ៣០៥ក្បាល សត្វក្របីចំនួន ២០ ៥២៧ក្បាល សត្វសេះចំនួន ១២០ក្បាល សត្វជ្រូកចំនួន ៣០ ៥៤១ក្បាល សត្វចៀមចំនួន ២៥៧ក្បាល សត្វពពែចំនួន ៥ ៧៣២ក្បាល សត្វមាន់ចំនួន ២ ៧៥៩ ៤៩៣ក្បាល និងសត្វទាចំនួន ១ ២៨០ ២៩០ក្បាល។ 

- ការងារចិញ្ចឹមសត្វ៖ បន្តចុះណែនាំបច្ចេកទេសចិញ្ចឹមសត្វ ការចាក់ថ្នាំការពារជំងឺ ការផ្ដល់ចំណី ការទំលាក់បរាសិត និងការធ្វើជីវសុវត្ថិភាពដល់កសិករឈ្មោះ ផាន់ អូន មានចិញ្ចឹមសត្វជ្រូកមេចំនួន ២ក្បាល សត្វជ្រូកសាច់ចំនួន ៨ក្បាល និងបានផ្ដល់ថ្នាំសម្លាប់មេរោគចំនួន ១លីត្រ ស្ថិតនៅភូមិជីរោង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ 

២. ផ្នែកបសុព្យាបាល៖

- បន្តចុះស្រង់ទិន្នន័យការនាំចេញសត្វ និងផលិតផលសត្វក្រៅផ្លូវការ ក្នុងខេត្តព្រៃវែង ទៅកាន់រាជធានីភ្នំពេញ និងខេត្តផ្សេងៗមាន៖ ស៊ុតទាចំនួន ១៧៥ ៥០០គ្រាប់ ស៊ុតមាន់ចំនួន ១៦ ៩០០គ្រាប់ សត្វគោចំនួន ១៧២ក្បាល។ 

- ការងារសុខភាពសាធារណៈ៖ បន្តចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំដល់ម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យនៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសាច់និងផលិតផលសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។ 

- ការងារអន្តរាគមន៏៖ បានផ្ដល់ថ្នាំ សារ៉ាង និងម្ចុល ឱ្យពេទ្យសត្វភូមិ នៅឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ និងបានព្យាបាលសត្វជ្រូកមេឈឺ ១ក្បាល ដែលមានរោគសញ្ញា ឡើងក្រហមលើស្បែក ស្ថិតនៅភូមិពោធិ៍ ឃុំក្របៅ ស្រុកកំចាយ ខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter