សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង នៅពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ មានសកម្មភាពដូចខាងក្រោម៖
១. ការងារអន្តរាគមន៏
- ចុះពិនិត្យនិងព្យាបាលសត្វគោឈឺដែលមានរោគសញ្ញា ដំបៅមាត់ ដំបៅជើង សង្ស័យជំងឺអុតក្តាមសរុបចំនួន ៦២ក្បាល បានណែនាំឱ្យម្ចាស់សត្វចេះលាងសម្អាតអនាម័យមិនឱ្យគោដែលឈឺទៅវាលឡើយ ដោយដាក់ដោយឡែកឆ្ងាយពីសត្វដែលមិនឈឺ និងបានចែកថ្នាំឡឺមីសឺឡែនទុក្ខសម្រាប់ព្យាបាលសត្វគោដែលកំពុងឈឺចំនួន ៣០លីត្រ ស្ថិតនៅភូមិព្រៃរុននិងភូមិផុត ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
- ចុះចាក់វ៉ាក់សាំងសារទឹកគោចំនួន ៣៥ក្បាល ស្ថិតនៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។
- និងបានបង្កាត់សិប្បនិម្មិតសត្វជ្រូកពូជ «ឌុយរ៉ុក» ជាមួយសត្វជ្រូកមេកូនកាត់ជូនកសិកររចិញ្ចឹមក្នុងស្រុកបានចំនួន ៥ក្បាល។
២. ផ្នែកមន្ទីរពិសោធន៏
ចុះយកសំណាកលើសត្វមាន់និងសត្វទារបស់កសិករឈ្មោះ អុល អ៊ុន មានសត្វមាន់សរុបចំនួន ១២៦ក្បាល បានយកសំណាកលើសត្វមាន់ចំនួន ១២ក្បាល ស្ថិតនៅភូមិកំពង់ស្លែង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង និងកសិករឈ្មោះ សូ ស៊ាន មានសត្វទាសរុបចំនួន ១២៦ក្បាល បានយកសំណាកលើសត្វទាចំនួន ១១ក្បាល និងបានផ្ដល់ថ្នាំងសម្លាប់មេរោគចំនួន ២លីត្រ ស្ថិតនៅភូមិទ័ពស្ដេច ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
៣. ការងារចិញ្ចឹមសត្វ
- ចុះពិនិត្យមេីលការចិញ្ចឹម ណែនាំពីបច្ចេកទេសចិញ្ចឹម វិធានការជីវសុវត្ថិភាព និងផ្ដល់ថ្នាំសម្លាប់មេរោគចំនួន ២លីត្រ ដល់កសិករឈ្មោះ អាង សុភា ដែលមានចិញ្ចឹមសត្វជ្រូកសរុប ១០ក្បាល ស្ថិតនៅភូមិព្រៃរំចាន់ ឃុំ អង្គររាជ្យ ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
- និងបានជួយសត្វជ្រូកមេដែលពិបាកកើតកូនរបស់កសិករឈ្មោះ មៃ ចាន់ធន់ ស្ថិតនៅភូមិព្រៃស្វា ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
៤. ការងារសុខភាពសាធារណៈ
ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំដល់ម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យនៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសាច់និងផលិតផលសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់។