លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាតខេត្តព្រៃវែង នៅថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវថៃ្ងទី៧ ខែឧសភា ឆ្នាំ២០២៥
១. ការងារសហគមន៍នេសាទ
មន្ត្រីខណ្ឌរដ្ឋបាលជលផលព្រៃវែង និងគណៈកម្មាធិការសហគមន៍នេសាទបាបោង បានស្ដារព្រែកឈ្មោះ «ព្រែកសួង» ប្រវែងបណ្ដោយ ៥០០ម៉ែត្រ ទទឹង ៣ម៉ែត្រ និងជម្រៅ ១,៥ម៉ែត្រ សម្រាប់ជាប្រយោជន៍សាធារណៈនៅក្នុងសហគមន៍នេសាទ ស្ថិតនៅភូមិបាបោង ឃុំបាបោង ស្រុកពាមរក៍ ខេត្តព្រៃវែង។
២. ការងារវារីវប្បកម្ម
មានកសិករចិញ្ចឹមត្រីចំនួន ២៨គ្រួសារ បានប្រមូលផលវារីវប្បកម្មរួមមាន ត្រីទីឡាព្យា ០,៦០តោន ត្រីកាបឥណ្ឌា ០,៩០តោន ត្រីអណ្ដែង ១,១០តោន ត្រីឆ្ពិន ៤,២០តោន ត្រីប្រា ៨៥,៦០តោន ត្រីពោ ៣,៣០តោន កង្កែប ១,៧០តោន ត្រីរ៉ស់ ០,៦០តោន ត្រីកន្ធរ ០,៤០តោន និងត្រីក្រាញ់ ០,៨០តោន សរុប ១០៣,២០តោន បើគិតជាតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៥ ១៤០រៀល/គីឡូក្រាម ដោយទទួលបានចំណូលក្រៅផ្លូវការសរុប ៥៣០ ៤៤៨ ០០០រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម