លទ្ធផលការងារខណ្ឌរដ្ឋបាលជលផលព្រៃវែង នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវថៃ្ងទី៦ ខែឧសភា ឆ្នាំ២០២៥ ៖
ការងារវារីវប្បកម្ម
មានកសិករចិញ្ចឹមត្រីចំនួន ២៨គ្រួសារ បានប្រមូលផលវារីវប្បកម្មមាន ត្រីទីឡាព្យា ០,៧០តោន ត្រីកាបឥណ្ឌា ០,៤០តោន ត្រីអណ្ដែង ៤,៧០តោន ត្រីឆ្ពិន ១,៤០តោន ត្រីប្រា ៧២,៣០តោន ត្រីពោ ៤,៦០តោន ត្រីរ៉ស់ ២,៣០តោន ត្រីកន្ធរ ០,២០តោន និងត្រីក្រាញ់ ១,៣០តោន សរុប ៨៧,៩០តោន បើគិតតម្លៃផលវារីវប្បកម្មជាមធ្យមស្មើ ៥ ០១០រៀល/គីឡូក្រាម ដោយទទួលចំណូលក្រៅផ្លូវការសរុប ៤៤០ ៣៧៩ ០០០ រៀល ដែលបានលក់ចេញទៅកាន់ទីផ្សារក្នុងនិងក្រៅខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម