មន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យនិងតាមដានកសិករចិញ្ចឹមជ្រូក និងផ្តល់ថ្នាំប្លឺមេទីឡែន ដល់កសិករចិញ្ចឹមមាន់ ទា ជ្រូក គោ និងក្របី នៅខេត្តព្រៃវែង ។
ចេញ​ផ្សាយ ០៧ ឧសភា ២០២៥
56

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ-អង្គារ ៩-១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២៥ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម 

1. ការងារស្ថិតិសត្វ ៖ 

⁃ គោ 369,305 ក្បាល 

⁃ ក្របី20,527 ក្បាល 

⁃ សេះ 120 ក្បាល 

⁃ ជ្រូក 30541 ក្បាល

⁃ ចៀម 257 ក្បាល 

⁃ ពពែ 5732 ក្បាល

⁃ មាន់2,759,493 ក្បាល

⁃ ទា 1,280,290 ក្បាល។ 

2. ការងារ ចិញ្ចឹមសត្វ 

⁃ ចុះពិនិត្យនិងតាមដានកសិករចិញ្ចឹមជ្រូកនៅឃុំត្រពាំងស្រែ មានកសិករ ពិន សំណាងនៅភូមិស្វាយរគះ ឃុំត្រពាំងស្រែមានជ្រូកមេ៧ក្បាល កូន១៥ក្បាល បានណែនាំ ឲ្យគាត់ធ្វើជីវសុវតិភាពចំពោះកូនជ្រូកចាក់ ជាតិ ដែក៣ថ្ងៃនិង១៤ថ្ងៃក្រោយកើតនិងចែកថ្នាំសំលាប់មេរោគ១លីត្រ ។កសិករឈ្មោះ​ ឃុត ប្រុសមានជ្រូកជំទង់16ក្បាលនៅភូមិសឹងឃុំកំពង់សឹងស្រុក​ព្រះស្តេច ចែកថ្នាំសំលាប់មេរោគចំនួន១លិត្រ ។កសិករ ឈ្មោះ​ ម៉ាង​ សុខុន មានទា3700ក្បាលនៅភូមិព្រៃព្នៅ​ ឃុំព្រៃព្នៅ​ ស្រុក​ពារាំង ។កសិករចិញ្ចឹមជ្រូក ឈ្មោះ ហាត ហាត នៅភូមិរលាំងឃុំរំលេច ចិញ្ចឹមជ្រូកសាច់សរុប11ក្បាល កសិករឈ្មោះម៉ៃ ចាន់ធន់នៅភូមិព្រៃស្វា ឃុំជ្រៃឃ្មុំចិញ្ចឹមជ្រូកមេចំនួន 1ក្បាល សាច់14 ក្បាលនិងបានផ្តល់ថ្នាំសំលាប់មេរោគចំនួន2លីត្រ ។

II- ផ្នែកបសុព្យាបាល 

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង

• នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៦៨៩០០គ្រាប់

⁃ ស៊ុតមាន់ ១៦៦០០គ្រាប់ 

⁃ គោ ២០៣ក្បាល។ 

2. ការងារសុខភាពសាធារណៈ 

⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។ 

⁃ ត្រួតពិនិត្យអនាម័យសាច់សត្វនៅសត្តឃាតដ្ឋាន ឃើញមានថ្លើមជ្រូកមានដុំគីស ខូចគុណភាព1ករណី ទម្ងន់សរុប1.5 គីឡូក្រាមបានដកហូត នឹងដុតកំទេចចោល នៅសត្តឃាតស្រុកព្រះស្តេច។

3. ការងារអន្តរាគមន៏

⁃ ចុះពិនិត្យនឹងព្យាបាលគោឈឺដែលមានរោគសញ្ញាដំបៅមាត់ដំបៅជើង សង្ស័យជាជំងឺអ៊ុតក្តាម មានចំនួន4គ្រួសារគោឈឺសរុបចំនួន 10 ក្បាល.ដែលស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំទឹកថ្លាស្រុកស្វាយអន្ទរ បានណែនាំឲ្យគាត់ចេះលាងសម្អាតអនាម័យមិនឱ្យគោដែលឈឺទៅវាលឡើយ ដោយដាក់ដោយឡែកឆ្ងាយពីសត្វដែលមិនឈឺ និងចែកថ្នាំប្លឺមេទិឡែនទុក្ខ១០លិត្រ សម្រាប់ព្យាបាលគោដែលកំពុងឈឺបន្តទៀត ។ 

⁃ បានដឹកនាំពេទ្យសត្វភូមិ ចាក់វីតាមីនលើគោ២ក្បាល ភូមិ ព្រែកសំបួរ ឃុំព្រែកសំបួរ របស់ម្ចាស់ឈ្មោះ រាក់ ថាវី ។

⁃ សង្រ្គោះមេកើតកូន១ក្បាល របស់ម្ចាស់ឈ្មោះ ថុន កុសល់ ភូមិព្រែក សំបួរ បានកូន៩ក្បាល ។ 

⁃ ព្យាបាលគោ២ក្បាល រោគសញ្ញារាគទាំង២ក្បាល ម្ចាស់ឈ្មោះ សុន ធន និងឈ្មោះ ហ៊ាន ស្រីនាង នៅភូមិកោះចេក ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

III- ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ

⁃ ការិយាល័យ ផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តព្រៃវែង​ បានដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ ដើម្បីបូកសរុបការងារប្រចាំខែ មេសា និងលើកទិសដៅបន្តសម្រាប់អនុវត្តក្នុងខែបន្ទាប់ ព្រមទាំងមានការឡើងធ្វើបទបង្ហាញអំពី របាយការណ៍ត្រីមាសក្នុងឆ្នាំ២០២៥​ របស់មន្ត្រីប្រចាំស្រុកស្វាយអន្ទរ ស្រុកកំចាយមារ និងស្រុកពារាំង​ ។ការធ្វើបទបង្ហាញបានលេីក ឡេីងពីការពិនិត្យតាមដានសុខភាពសត្វ​ ការព្យាបាលសត្វ​ ការចាក់វ៉ាក់សាំងសត្វ​ ការបង្កេីនផលិតកម្មសត្វ​ ការកែលម្អពូជសត្វ​ បង្កេីនដាំដេីមចំណីសត្វ​ និងការបង្កេីនការប្រមូលចំណូល​អាករក្បាលសត្វ ។

⁃ លោកអនុប្រធានកា.រិផលិតកម្មនិងបសុព្យាបាលបានចូលរួម សិក្ខាសាលាសហគមន៍កសិកម្មប្រចាំឆ្នាំ(លើកទី៦) ស្ដីអំពីការពង្រឹងសម្ថភាពនៃការគ្រប់គ្រង និងការផ្គូរផ្គងធុរកិច្ចរបស់សហគមន៍កសិកម្ម និង សហគ្រិនសុខភាពសត្វ មានអ្នកចូលរួម ២៦២ នាក់ ស្រី ៨០ នាក់ ។ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត មាស .ពិសិដ្ឋ  រដ្ឋលេខាធិការក្រសួងកសិកុម្មរុក្ខាប្រមាញ់ និង នេសាទ នៅភោជនីយដ្ឋានទន្លេបាសាក់ II រាជធានីភ្នំពេញ ។

ចំនួនអ្នកចូលទស្សនា
Flag Counter