កសិករចិញ្ចឹមត្រីចំនួន ៣៧គ្រួសារ បានប្រមូលផលវារីវប្បកម្មមាន បរិមាណផលវារីវប្បកម្មសរុប ១១៤,៨០តោន និងពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រង និងអភិរក្សធនធានជលផល ។
ចេញ​ផ្សាយ ២៨ មេសា ២០២៥
82

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃពញរហស្បត៍ ១២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៨ ត្រូវថៃ្ងទី២៤ ខែមេសា ឆ្នាំ២០២៥ មានដូចខាងក្រោម ៖ 

១-ការងារវារីវប្បកម្ម ស្ថិតិផលវារីវប្បកម្ម

មានកសិករចិញ្ចឹមត្រីចំនួន ៣៧គ្រួសារ បានប្រមូលផលវារីវប្បកម្មមាន ត្រីទីឡាព្យា ០,៤០តោន ត្រីកាបឥណ្ឌា ០,៤០តោន ត្រីអណ្ដែង ៨,១០តោន ត្រីឆ្ពិន ២,៥០តោន ត្រីប្រា ៩៨,៣០តោន ត្រីពោ ៣,៦០តោន ត្រីរ៉ស់ ០,៧០តោន ត្រីកន្ធរ ០,៥០តោន ត្រីក្រាញ់ ០,៣០តោន ។ បរិមាណផលវារីវប្បកម្មសរុប ១១៤,៨០តោន (តម្លៃផលវារីវប្បកម្មមធ្យម ៥ ០៥០រៀល/គ.ក្រ) ស្មើនឹងថ្លៃសរុប ៥៧៩ ៧៤០ ០០០ រៀល ស្មើនឹង ១៤៤ ៣៥៧,៥៧ ដុល្លារ ។

២-ពង្រឹងការអនុវត្តច្បាប់ និងការគ្រប់គ្រង និងអភិរក្សធនធានជលផល 

លោកអូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានដឹកនាំនារងខណ្ឌ នាយ នាយរងផ្នែករដ្ឋបាលជលផលកំពង់លាវ និងនាយ នាយរងសង្កាត់រដ្ឋបាលជលផលទួលតាកែវ ពារាំង និងគណៈកម្មការសហគមន៍នេសាទបាទងសាមគ្គី៧មករា ចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅក្នុងភូមិសាស្ត្រឃុំព្រៃព្នៅ ស្រុកពារាំង ទទួលបានលទ្ធផលចំនួន០១ករណី ពីបទនេសាទដោយឧបករណ៍ស្បៃមុង ។ ឧបករណ៍ស្បៃមុងខុសច្បាប់ត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន លូស្បៃមុងចំនួន ២៤មាត់ របាំងព្រួលស្បៃមុងប្រវែង ៨២៥ម៉ែត្រ បង្គោលចម្រឹងចំនួន ២៧៥ដើម និងបានចាក់លែងត្រីចម្រុះចូលទៅក្នុងបឹងធម្មជាតិវិញចំនួន ១០គ.ក ។

ចំនួនអ្នកចូលទស្សនា
Flag Counter