សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ
⁃ គោ 369,305 ក្បាល
⁃ ក្របី20,527 ក្បាល
⁃ សេះ 120 ក្បាល
⁃ ជ្រូក 30541 ក្បាល
⁃ ចៀម 257 ក្បាល
⁃ ពពែ 5732 ក្បាល
⁃ មាន់2,759,493 ក្បាល
⁃ ទា 1,280,290 ក្បាល។
2. ការងារ ចិញ្ចឹមសត្វ
⁃ បង្កាត់សិប្បនិម្មិតជ្រូកបានមេ2ក្បាលនៅភូមិទុកស្រូវឃុំគោកគង់កើត និង២ក្បាលទៀតនៅស្រុកកំពង់ត្របែក (ពូជជ្រូកឌុយរ៉ុក ជាមួយមេកូនកាត់) ។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៦៨២០០គ្រាប់
⁃ ស៊ុតមាន់ ១៥២០០គ្រាប់
⁃ គោ ២០១ក្បាល
2. ការងារសុខភាពសាធារណៈ
⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារអន្តរាគមន៏
⁃ ចុះចាក់វ៉ាក់សាំងសារទឹកគោក្របី នៅស្រុកពារាំង ជាលទ្ធផលចាក់បានគោចំនួន៤២ក្បាលក្របី0ក្បាល ។
⁃ ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ចុះព្យាបាលគោឈឺចំនួន៣ក្បាលនៅផ្ទះ ឯឧត្តម សៅ សុខា រោគ សញ្ញា ហើមផ្គាម ហើមបំពង់ក និងមាន អុតៗលើស្បែក ។
III-ការងារសិក្ខាសាលា និងប្រជុំផ្សេងៗ
⁃ បើកវគ្គបណ្តុះបណ្តាលស្តីពី ការចិញ្ចឹមសត្វ និងបង្កាត់គោភាតរបរិស្ថាន បច្ចេកទេសបង្កាត់សិប្បនិម្មិត រយះពេល៤ថ្ងៃ គឺនៅស្រុកពាមជរ ស្រុកព្រះស្តេច និងស្រុកស្វាយអន្ទរ គាំទ្រដោយគម្រោងសុខភាពសត្វឆ្លងកាត់ព្រំដែន និងការជំរុញខ្សែច្រវ៉ាក់តម្លៃសត្វ ។