កសិករចិញ្ចឹមត្រីចំនួន ៩៤គ្រួសារ បានប្រមូលផលវារីវប្បកម្មសរុប ១១៣,៩០តោន គិតជាទឹកប្រាក់សរុប ៦៣៦ ៧០១ ០០០ រៀល ។
ចេញ​ផ្សាយ ២៥ កុម្ភៈ ២០២៥
48

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថៃ្ងទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្រាប់ការងារវារីវប្បកម្មមានដូចខាងក្រោម ៖ ស្ថិតិផលវារីវប្បកម្ម ៖ កសិករចិញ្ចឹមត្រីចំនួន ៩៤គ្រួសារ បានប្រមូលផលវារីវប្បកម្មមាន ត្រីទីឡាព្យា ០,៩០ តោន ត្រីកាបសាមញ្ញ ០,៨៥តោន ត្រីកាបស ០,៣០តោន ត្រីកាបឥណ្ឌា ១,៣០តោន ត្រីអណ្ដែង ៨,៦៥តោន ត្រីឆ្ពិន ១,២០តោន ត្រីប្រា ៨៨,៧០តោន ត្រីពោ ៣,៣០តោន ត្រីឆ្ដោ ៥,១០តោន ត្រីរ៉ស់ ២,៨០តោន ត្រីកាហែ ០,៣០តោន ត្រីក្រាញ់ ០,៥០តោន ។ 

បរិមាណផលវារីវប្បកម្មសរុប ១១៣,៩០តោន (តម្លៃផលវារីវប្បកម្មមធ្យម ៥ ៥៩០រៀល/គ.ក្រ) ស្មើថ្លៃសរុប ៦៣៦ ៧០១ ០០០ រៀល ស្មើនឹង ១៥៧ ២១០,១២ដុល្លារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter