ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោកប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង លោក លោកស្រីប្រធាន ការិយាល័យជំនាញ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរមូលរដ្ឋាន
ចេញ​ផ្សាយ ៣១ មករា ២០២៥
186

នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  រួមជាមួយលោកប្រធាន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង លោក លោកស្រីប្រធាន ការិយាល័យជំនាញ លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អាជ្ញាធរមូលរដ្ឋាន បានអញ្ជើញចុះពិនិត្យការអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងដែលខ្វះទឹកនៅខេត្តព្រៃវែង ៖   

-នៅស្ថានីយ៍ទី 1 ស្ថិតនៅ ឃុំ មហាលាភ ស្រុកកោះសូទីន ខេត្តកំពង់ចាម ដោយបូមចេញពីទន្លេតូចបញ្ជូល ក្នុងប្រឡាយវៃគោ1 ឆ្លងកាត់ ស្រុក កោះសូទិនខេត្តកំពង់ចាម ស្រុកអូរាំងឪខេត្តខេត្តត្បូងឃុំ បញ្ជូនឆ្ពោះមកស្រុក ស៊ីធរកណ្តាលស្រុក កញ្ជៀច ស្រុកកំចាយមារ ស្រុក ស្វាយអន្ទរ ស្រុកមេសាងខេត្តព្រៃវែងដែលមានប្រវែងប្រមាណ 80 គីឡូមែត្រ គិតចាប់ពីចំណុចស្ថានីយ៍ដើមទីនៃការបូម មកដល់ចុងទីនៃប្រឡាយ ឃុំជីផុច ស្រុកមេសាងខេត្តព្រៃវែង សរុបចំនួន ៨ ៧៥ ៣ ហ.ត។

បច្ចុប្បន្នកិច្ចអន្តរាគមន៍នេះ ទឹកបានមកដល់ ឃុំពានរោងស្រុកស្វាយអន្ទរ នៅប្រវែងមានចម្ងាយប្រមាណ 67គ.ម នៅខ្វះប្រមាណ13គ.ម ទៀតទើបដល់ស្រុកមេសាង។ ក្រុមការងារខេត្ត និងស្រុកនិមួយៗកំពុងសម្របសម្រួលដើមទី និងកណ្ដាលទីដោយអនុញ្ញាតអោយប្រជាកសិករបូមពេលយប់ ដើម្បីមានលទ្ធភាពនាំទឹកដល់ចុងទី។ចំពោះស្រុកមេសាងផ្ទៃដីស្រូវរដូវប្រាំងដែលទាញយកទឹកពីប្រឡាយវ៉ៃកូ1នេះមានចំនួន ៣ ៣៤៨ ហ.ត។តាមរយៈវិធានការនានាទឹកអាចគ្របដណ្ដប់ប្រឡាយចុងទីអាចប្រហែល៥ថ្ងៃទៀតចូលទៅដល់។   

- ដោយឡែកនៅស្រុកមួយចំនួនទៀតដែលខ្វះទឹករួមមានស្រុកពោធិរៀង ស្រុកបាភ្នំ ស្រុព្រះស្ដេចបានប្រើប្រើប្រាស់កំម្លាំងសរុប មធ្យោបាយសរុប(ក្រុមការងារ ខេត្ត ស្រុក មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹកនិងឧតុនិយម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតាមស្រុក)បាននិងកំពុងយកចិត្តទុកដាក់អន្តរាគមន៍បូមទឹកសង្គ្រោះស្រូវនៅតាមភូមិសាស្រ្តជាក់ស្ដែងដែលមានប្រភពទឹក។   

-ក្រៅពីនេះប្រជាកសិករបាន និងកំពុងម្ចាស់ការប្រើប្រាស់ អណ្ដូងបូមសង្គ្រោះពីប្រភពទឹកក្រោមដី ។

ចំនួនអ្នកចូលទស្សនា
Flag Counter