សកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥
ចេញ​ផ្សាយ ២៩ មករា ២០២៥
69

សកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដូចខាងក្រោម៖

១. ការងារពង្រឹងការអនុវត្តច្បាប់៖

- មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃ ឈើ បានល្បាត ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃតាមគ្រប់រូបភាពក្នុងដែនសមត្ថកិច្ចចំនួន៣គោលដៅផ្លូវជាតិលេខ១១ និងផ្លូវជាតិលេខ៨ ភូមិសាស្ត្រស្រុក កញ្រ្ជៀច ស្រុកស្វាយអន្ទរ ស្រុកកំចាយមារ និងតាមគោលដៅផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រស្រុកកំពង់ត្របែក និងស្រុកព្រះស្តេច និងស្រុកពាមរក៍ និងទប់ស្កាត់បទល្មើសការកាប់ រានដុតឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាតយក ដីធ្វើកម្មសិទ្ធិ (ដីស្ថានីយ៍ដាំឈើ) ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងពុំមានជួបប្រទះបទល្មើសទេ។

២. ការងារគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃ៖

- ខណ្ឌ ផ្នែក និងសង្កាតរដ្ឋបាលព្រៃឈើបានបន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ ៦០ កន្លែងនិងរោងសន្និធិ ប្រភេទធំ (ច្រកចេញចូលតែមួយ)ចំនួន០១កន្លែង, រោងចក្រផលិផលរានទេវតារបស់ ក្រុមហ៊ុ ន YLT International Co.,Ltd ០១កន្លែង ។

- មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានបានចុះត្រួតពិនិត្យ តាមដាន និងកាត់ស្តុកកត់ត្រាការចរាចរ ផល អនុផល ព្រៃឈើតាមបណ្ដារោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើក្នុងស្រុកព្រះស្ដេច០១កន្លែង។

៣. ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ ៖

- ចែកចាយកូនឈើ១១០ដើម ដល់នគរបាល់ខេត្តព្រៃវែង ដើម្បីដាំនៅភូមិល្វា ឃុំស៊ាងឃ្វាង ស្រុកកំចាយមារ។

- បន្តដាំដើមឈើប្រភេទកម្របន្ថែមទៀតនៅលើដីទំនេរ។

- បន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ និងបន្តចាយចែកកូនឈើជូនប្រជាពលរដ្ឋតាមការស្នើសុំជាក់ស្តែង។

ចំនួនអ្នកចូលទស្សនា
Flag Counter