នៅរសៀល ថ្ងៃទីពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ឯកឧត្តម សួន សុមាលីន អភិបាលខេត្តព្រៃវែង រួមដំណើដោយ ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ ជុំនាញ ពាក់ព័ន្ឋ លោកអភិបាលស្រុក លោកមេឃុំ ពាក់ព័ន្ឋ បានអញ្ជើញជួបជាមួយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នឹងប្រតិភូដើម្បីពិភាក្សាការងារបញ្ជាការដំណើការម៉ូទ័របូមទឹក នៅស្ថានីយ៍ទី១ ស្ថិតនៅ ឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយបូមចេញពីទន្លេតូចបញ្ជូល ក្នុងប្រឡាយវៃគោ1 ឆ្លងកាត់ ស្រុក កោះសូទិនខេត្តកំពង់ចាម ស្រុកអូរាំងឪខេត្តខេត្តត្បូងឃុំ បញ្ជួនឆ្ពោះមកស្រុក ស៊ីធកណ្តាលស្រុក កញ្ជៀច ស្រុក ស្វាយអន្ទរ ស្រុកមេសាងខេត្តព្រៃវែង ដែលមានប្រវែងប្រមាណ 80 គីឡូមែត្រ គិតចាប់ពីចំណុចស្ថានីយ៍ដើមទីនៃការបូម មកដល់ចុងទីនៃប្រឡាយ ឃុំជីផុច ស្រុកមេសាងខេត្តព្រៃវែង ដោយត្រូវបញ្ជាដំណើការ ម៉ូទ័របូមពេលថ្ងៃនេះតទៅ ដោយប្រើថាមពលអគ្គីនីតម្លៃទួទៅ 700រៀល/គីឡូវ៉ាត់ម៉ោង សម្រាប់ពេលថ្ងៃ សម្រាប់ពេលយប់ចាប់ពីម៉ោង 9 យប់ រហូតដល់ម៉ោង 7 ព្រឹកប្រើម៉ូទរ័ ចំនួន 9 ម៉ូទ័រ ដោយថាមពលអគ្គីសនីយ៍តម្លៃអនុគ្រោះលើវិស័យកសិកម្មតម្លៃ 480 រៀលក្នុង1គីវាត់ម៉ោង ចំពោះកម្លាំងម៉ូទ័របូមទឹកតាមប្រសាសន៍អ្នកបច្ចេកទេស បានអោយដឹងថា ម៉ូទ័រនិមួយៗមានសមត្ថភាពបូមបានបរិមាណទឹកចំនួន 3,30 ម៉ែត្រគូបក្នុង1វិនាទី ដោយប្រើថាមអស់ប្រមាណ130 គីឡូវាត់ក្នុង1ម៉ោង ចំពោះថវិការចេញថ្លៃប្រើប្រាស់ថាមពលអគ្គីសនីយ៍ ក្នុងការបូមទឹកចំពោះមុខនេះរដ្ឋបាលខេត្ត ទទួលបន្ទុកដោះស្រាយទាំស្រុង ដែលគិតរយះពេលនៃការបូម គឺបូមពីពលនេះទៅរហូតដល់ស្រូវឈប់ត្រូវការទឹក (កសិករ ប្រមូលផលស្រូវ ) ។