នៅថៃ្ងពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង និងមន្ត្រីជំនាញ បានអញ្ជើញចុះជួបសំណេះសំណាល ពិនិត្យការដាំដុះ និងប្រមូលផលបន្លែនៅសហគមន៍កសិកម្មអភិវឌ្ឍន៌ថ្មី នៅភូមិដីស្រុត ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។
នៅក្នុងសហគមន៍នេះមានសមាជិកសរុប៦២នាក់ស្រី១៧។
ដោយឡែកសហគមន៍នេះបានដាំដុះដំណាំមានដូចជា ខាត់ណាដើម ម្រះ ស្ពៃខៀវ ម្ទេស ត្រប់ស្រួយ ត្រសក់ ល្ហុង និងពោត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម