ព័ត៌មានសង្ខេបស្តីពី សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ ៖
⁃ គោ 37,7782ក្បាល
⁃ ក្របី22,437ក្បាល
⁃ ជ្រូក29,718ក្បាល
⁃ សេះ106ក្បាល
⁃ ចៀម152ក្បាល
⁃ ពពែ5641ក្បាល
⁃ មាន់2,736,639ក្បាល
⁃ ទា 1,264,122ក្បាល។
2. ការងារចិញ្ចឹមសត្វ
⁃ បានចុះជួបកសិករឈ្មោះ កឿន ធាគាត់ចិញ្ចឹមគោចំនួន 9 ក្បាលបានណែនាំឲ្យគាត់ចេះធ្វើអនាម័យ សម្អាតទ្រុង តាមវិធានជីវៈសុវត្ថិភាព និងបានពិនិត្យមើលការប្រើប្រាស់ឡជីវៈឧស្ម័នដែលគាត់កំពុងប្រើសព្វថ្ងៃ នៅភូមិព្រៃរំពាក់ ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧៩២០០គ្រាប់
⁃ ស៊ុតមាន់ ១៧២០០គ្រាប់
⁃ គោ ១៩៥ក្បាល។
2. ការងារសុខភាពសាធារណៈ ៖
ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់សាច់ និងបានណែនាំម្ចាស់សត្តឃាតដ្ឋាន ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារអន្តរាគមន៏៖
បានដឹកនាំភ្នាក់សុខភាពសត្វភូមិ ដោយសហការជាមួយអជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹកគោ ក្របី ជាលទ្ធផលចាក់សារទឹកបានគោចំនួន៨៥៩ក្បាល នៅស្រុកកំពង់ត្របែក និងស្រុកបាភ្នំ ខេត្តព្រៃវែង។