លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.ឆ្នាំ២៥៦៨ ត្រូវនឹងថៃ្ងទី១៦ ខែធ្នូ ឆ្នាំ២០២៤ ការងារវារីវប្បកម្ម៖
ស្ថិតិផលវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន ២០គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន ត្រីទីឡាព្យា ០,៣០តោន ត្រីអណ្ដែង ១,៧០តោន ត្រីឆ្ពិន ០,៤០តោន ត្រីប្រា ២៧,៦០តោន ៣,៥៥០តោន ត្រីរ៉ស់ ០,៥០តោន បង្កងអូស្ត្រាលី ០,០៥តោន ត្រីក្រាញ ០,២០តោន ។
បរិមាណផលវារីវប្បកម្មសរុបចំនួន ៣៤,៣០តោន (តម្លៃត្រីមធ្យម ៦ ០២០រៀល/គ.ក្រ) ស្មើថ្លៃសរុប ២០៦ ៤៨៦ ០០០ រៀល ស្មើនឹង ៥០ ៣៦២,៤៤ដុល្លារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម