កសិករចិញ្ចឹមត្រីចំនួន ៣៥គ្រួសារ នៅខេត្តព្រៃវែង បានប្រមូលផលត្រីចិញ្ចឹមសរុបប្រ ៧២តោន គិតជាទឹកប្រាក់សរុប ៣៨៤ ៤៨០ ០០០រៀល។
ចេញ​ផ្សាយ ២៦ វិច្ឆិកា ២០២៤
168

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ១០រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.ឆ្នាំ២៥៦៨ ត្រូវថៃ្ងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្រាប់ការងារវារីវប្បកម្ម មានដូចខាងក្រោម ៖

ស្ថិតិផលត្រីចិញ្ចឹម ៖ មានកសិករចិញ្ចឹមត្រីចំនួន ៣៥គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន ត្រីទីឡាព្យា ០,២០តោន ត្រីកាបឥណ្ឌា ០,៣០តោន ត្រីអណ្ដែង ៣,៣៥តោន ត្រីឆ្ពិន ០,៤០តោន ត្រីប្រា ៦៤,៥០តោន ត្រីពោ ១,៥០តោន ត្រីរ៉ស់ ០,៩០តោន កន្ធាយ ០,០៥តោន ត្រីក្រាញ់ ០,៨០តោន ។

បរិមាណផលត្រីចិញ្ចឹមសរុបប្រចាំថ្ងៃ ៧២តោន (តម្លៃត្រីមធ្យម ៥ ៣៤០រៀល/គ.ក្រ) គិតជាទឹកប្រាក់សរុប ៣៨៤ ៤៨០ ០០០រៀល ស្មើនឹង ៩៣ ៧៧៥,៦១ ដុល្លារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter