ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ១០រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ ⁃ គោ 37,7782ក្បាល ⁃ ក្របី22,437ក្បាល ⁃ ជ្រូក29,718ក្បាល ⁃ សេះ106ក្បាល ⁃ ចៀម152ក្បាល ⁃ ពពែ5641ក្បាល ⁃ មាន់2,736,639ក្បាល ⁃ ទា 1,264,122ក្បាល។
2. ការងាថចិញ្ចឹមសត្វ
⁃ បង្កាត់សិប្បនិម្មិតជ្រូក របស់កសិករឈ្មោះ ម៉េង ថាវី មានជ្រូកមេ3ក្បាល(បង្កាត់មួយក្បាល)នៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង និងជ្រូកកសិករ ថា ថាវីមានជ្រូកមេ3ក្បាល បង្កាត់2ក្បាលនៅភូមិស្រម៉ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧៧៧០០គ្រាប់
⁃ ស៊ុតមាន់ ១៨៨០០គ្រាប់
⁃ គោ ២០៥ក្បាល។
2. ការងារសុខភាពសាធារណៈ
⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។ 3. ការងារអន្តរាគមន៏
⁃ បានដឹកនាំភ្នាក់សុខភាពសត្វភូមិ ដោយសហការជាមួយអជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹមគោ ក្របី ជាលទ្ធផលចាក់សារទឹកបានគោចំនួន១០៥២ក្បាល ក្របី១៤៧ក្បាល នៅស្រុកស្វាយអន្ទរ ស្រុកមេសាងនិងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
II- ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ
⁃ ប្រជុំជាមួយភ្នាក់ងារសុខភាពសត្វនៅឃុំ បឹងព្រះ ដើម្បីរៀបចំកម្មវិធីចាក់វ៉ាក់សាំង គោ ក្របី បានសំរេចចាក់នៅដើមខែ ១២ ដោយសារភ្នាក់ងារសុខភាពសត្វភូមិជាប់រវល់ច្រូតស្រូវ ដោយមានអ្នកចូលរួម:លោក សឿន សៅវុទ្ធី ភ្នាក់ងារសុខភាពសត្វភូមិចំនួន៦នាក់ ។
⁃ ចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពប្រចាំខែវិច្ឆិការបស់រដ្ឋបាលស្រុកពារាំង សមាសភាពចូលរួមមាន៥៦នាក់ (ស្រី០៧នាក់ ប្រុស៤៩នាក់) ។
⁃ បង្រៀន សិស្ស វិទ្យាស្ថាន អភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យ ជាតិ ជា ស៊ីម កំចាយមារ ស្តីពី មេរៀន ការគ្រប់គ្រងបរិស្ថានក្នុងកសិដ្ឋានចិញ្ចឹមសត្វ សិស្សចំនួន ១៤ នាក់ ស្រី ០៦ នាក់ ។