មន្ត្រីជំនាញផលិតកម្ម និងបសុព្យាបាល បានចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹមគោ ក្របី ជូនប្រជាពលរដ្ឋចំនួន៤៣៣ក្បាល ។
ចេញ​ផ្សាយ ២០ វិច្ឆិកា ២០២៤
188

ព័ត៌មានសង្ខេបស្តីពីសកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ៤រោច ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនិងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ការងារស្ថិតិសត្វ៖

⁃ គោ 37,7782ក្បាល

⁃ ក្របី22,437ក្បាល

⁃ ជ្រូក29,718ក្បាល

⁃ សេះ106ក្បាល

⁃ ចៀម152ក្បាល

⁃ ពពែ5641ក្បាល

⁃ មាន់2,736,639ក្បាល

⁃ ទា 1,264,122ក្បាល។

II- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៧៣២០០គ្រាប់

⁃ ស៊ុតមាន់ ១៨៦០០គ្រាប់

⁃ គោ ២០៣ក្បាល ។

2. ការងារសុខភាពសាធារណៈ

⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

3. ការងារអន្តរាគមន៏

⁃ ដឹកនាំភ្នាក់ងារសុខភាពសត្វភូមិ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះចាក់វ៉ាក់សាំងការពារជម្ងឺសារទឹមគោ ក្របី ជាលទ្ធផលចាក់សារទឹកបានគោចំនួន៤៣៣ក្បាល នៅស្រុកស្វាយអន្ទរ ស្រុកកញ្ជ្រៀច និងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

⁃ ចុះពិនិត្យមេីលកន្លែងដេប៉ូលក់ថ្នាំសត្វ​ និងចំណីសត្វ​ អាជីវករឈ្មោះ​ សេក​ ចេង នៅភូមិស្នាយពល​ ឃុំរកា​ ស្រុក​ពារាំង ខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter