សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ
⁃ គោ 37,7782ក្បាល
⁃ ក្របី22,437ក្បាល
⁃ ជ្រូក29,718ក្បាល
⁃ សេះ106ក្បាល
⁃ ចៀម152ក្បាល
⁃ ពពែ5641ក្បាល
⁃ មាន់2,736,639ក្បាល
⁃ ទា 1,264,122ក្បាល។
2. ការងារចិញ្ចឹមសត្វ
- ចុះពិនិត្យមេីលការចិញ្ចឹមក្របី និងណែនាំពីបច្ចេកទេសដល់កសិករ ចែកថ្នាំដល់ពេទ្យសត្វភូមិ ឈ្មោះ ម៉េង ជឹង មានក្របី6ក្បាល នៅភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ។
- កសិករឈ្មោះ រស់ ចាន់រ៉ន គាត់បានចិញ្ចឹមជ្រូកសរុបចំនួន 6 ក្បាលមានកូន4ក្បាលនិងមេ2ក្បាល បានណែនាំនិងផ្ដល់យោបល់ឱ្យគាត់ចេះធ្វើអនាម័យ បាញ់ថ្នាំសម្រាប់មេរោគនិងសម្អាតទ្រុងជាប្រចាំ តាមវិធានជីវសុវត្ថិភាព នៅភូមិជ្រៃ សីមារ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៦៧១០០គ្រាប់
⁃ ស៊ុតមាន់ ១៧១០០គ្រាប់
⁃ គោ ១៩២ក្បាល ។
2. ការងារសុខភាពសាធារណៈ
⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារអន្តរាគមន៏
⁃ ដឹកនាំពេទ្យសត្វភូមិ ចុះព្យាបាលគោចំនួន3ក្បាល រោគសញ្ញាដុំពក នៅភូមិព្រៃចារឃុំថ្មពូននិងបានផ្ដល់ថ្នាំសំលាប់មេរោគចំនួន៤លីត្រ
III- ផ្នែកបសុព្យាបាល
⁃ ចូលរួមប្រជុំក្រុមប្រឹក្សាស្រុកពាមជរ ។