មន្ត្រីជំនាញបានចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ចំនួន០២ករណី ពីបទនេសាទដោយប្រើឧបករណ៍ស្បៃមុង ។
ចេញ​ផ្សាយ ៣០ តុលា ២០២៤
85

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ឆ្នាំ២៥៦៨ ត្រូវថៃ្ងទី២៨ ខែតុលា ឆ្នាំ២០២៤ ការពង្រឹងការអនុវត្ដច្បាប់ ៖

លោក កង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលកំពង់លាវ បានដឹកនាំសង្កាត់រដ្ឋបាលជលផលទួលតាកែវ និង មន្ត្រីក្រោមឱវាទ បានចុះស្រាវជ្រាវ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង បានចំនួន០២ករណី ពីបទនេសាទដោយប្រើឧបករណ៍រួមផ្សំដោយរបាំងព្រួលមានបណ្ដោយលាតសន្ធឹងលើ២ភាគ៣ នៃទទឹងមុខកាត់ទឹក ព្រែក នៅក្នុងរដូវបិទនេសាទ និងនេសាទដោយឧបករណ៍ស្បៃមុង ។

វត្ថុតាងត្រូវបានរុះរើបំផ្លាញចោលនៅនឹងកន្លែងនេសាទមាន ព្រួលឬស្សី ប្រវែង ៤៥ម៉ែត្រ បង្គោលចម្រឹង ចំនួន ៥៥ដើម លប ចំនួន ០៨គ្រឿង លូស្បៃមុងចំនួន ១២មាត់ របាំងព្រួលស្បៃមុងប្រវែង ៧២០ម៉ែត្រ បង្កោលចម្រឹងចំនួន ២៤០ដើម ចាក់លែងត្រីចម្រុះចំនួន ៤០គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter