កសិករចិញ្ចឹមត្រីចំនួន ១០គ្រួសារ បានប្រមូលផលសរុបចំនួន ១៩,២០តោន
ចេញ​ផ្សាយ ២៨ តុលា ២០២៤
113

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.ឆ្នាំ២៥៦៨ ត្រូវថៃ្ងទី២៥ ខែតុលា ឆ្នាំ២០២៤ មានដូចខាងក្រោម ៖ ការងារវារីវប្បកម្ម ស្ថិតិវារីវប្បកម្ម ៖ មានកសិករចិញ្ចឹមត្រីចំនួន ១០គ្រួសារ បានប្រមូលផលត្រីចិញ្ចឹមមាន ត្រីទីឡាព្យា ០,៣០តោន ត្រីកាបឥណ្ឌា ០,២០តោន ត្រីអណ្ដែង ១តោន ត្រីឆ្ពិន ០,៤០តោន ត្រីប្រា ១៦,៦០តោន កង្កែប ០,៥០តោន ត្រីរ៉ស់ ០,២០តោន ។

បរិមាណផលត្រីចិញ្ចឹមសរុបចំនួន ១៩,២០តោន (តម្លៃត្រីមធ្យម ៥ ៤៤០រៀល/គ.ក្រ) ស្មើថ្លៃត្រីសរុប ១០៤ ៤៤៨ ០០០រៀល ស្មើនឹង ២៥ ៤៧៥,១២ដុល្លារ ។

ចំនួនអ្នកចូលទស្សនា
Flag Counter