កិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២៤ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
ចេញ​ផ្សាយ ០៧ តុលា ២០២៤
128

នារសៀលថ្ងៃចន្ទ ០៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ទី២ ខែតុលា ឆ្នាំ២០២៤ ជាមួយ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ លោកនាយខណ្ឌ លោក លោកស្រី ប្រធានការិយាល័យ ក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដើម្បីបូកសរុបលទ្ធផលសម្រេចបាន ក្នុងសប្តាហ៍កន្លងមក និងលើកទិសដៅអនុវត្ត​ន៍បន្តសម្រាប់សប្តាហ៍ក្រោយ។

សមាសភាពអញ្ជើញចូលរួមមាន៖ លោកប្រធានមន្ទីរ លោក លោកស្រី អនុប្រធានមន្ទីរ លោកនាយខណ្ឌទាំង២ និងលោក លោកស្រីប្រធានការិយាល័យជំនាញទាំង១០។

ចំនួនអ្នកចូលទស្សនា
Flag Counter