ព័ត៌មានសង្ខេបស្តីពីសកម្មភាព និងលទ្ធផលការងារខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែងនៅថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១. ការងារពង្រឹងការអនុវត្តច្បាប់
មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋាន ខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាល ព្រៃ ឈើ បានល្បាត ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងសត្វព្រៃតាមគ្រប់រូបភាពក្នុងដែនសមត្ថកិច្ចចំនួន៣គោលដៅផ្លូវជាតិលេខ១១ និងផ្លូវជាតិលេខ៨ ភូមិសាស្ត្រស្រុក កញ្រ្ចៀច ស្រុកស្វាយអន្ទរ ស្រុកកំចាយ មារ និងតាមគោលដៅផ្លូវជាតិលេខ១ក្នុងភូមិសាស្ត្រស្រុកកំពង់ត្របែក និងស្រុកព្រះស្តេច និងស្រុកពាមរក៍ និងទប់ស្កាត់បទល្មើសការកាប់ រានដុតឈូសឆាយ និងហ៊ុមព័ទ្ធដីព្រៃឈើដើម្បីវាតយក ដីធ្វើកម្មសិទ្ធិ (ដីស្ថានីយ៍ដាំឈើ)ក្នុងស្រុកកំចាយមារ ខេត្តព្រៃវែងពុំមានជួបប្រទះបទល្មើសទេ។
២. ការងារគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃ
- ខណ្ឌ ផ្នែក និងសង្កាតរដ្ឋបាលព្រៃឈើបានបន្តគ្រប់គ្រងរោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើ ៧៥ កន្លែងនិងរោងសន្និធិ ប្រភេទធំ (ច្រកចេញ-ចូលតែមួយ)ចំនួន០១កន្លែង, រោងចក្រផលិផលរានទេវតារបស់ ក្រុមហ៊ុ ន YLT International Co.,Ltd ០១កន្លែង ។
- មន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានបានចុះត្រួតពិនិត្យ តាមដាន និងកាត់ស្តុកកត់ត្រាការចរាចរ ផល អនុផល ព្រៃឈើតាមបណ្ដារោងសន្និធិ និងរោងសិប្បកម្មកែច្នៃផល អនុផល ព្រៃឈើក្នុងស្រុកពារាំង០២កន្លែង ស្រុកស៊ីធរកណ្ដាល០១កន្លែង ស្រុកស្វាយអន្ទរ ០១កន្លែងស្រុកព្រះស្ដេច០២កន្លែង និង ស្រុកពាមរក៏០១កន្លែង។
- បានបន្តសុពលភាពលិខិតអនុញ្ញាតបង្កើតរោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើ និងរោងសិប្បកម្មកែច្នៃផលអនុផលព្រៃឈើប្រភេទតូចសម្រាប់ឆ្នាំ២០២៤ បានចំនួន០១ន្លែង។
៣. ការងារបណ្តុះកូនឈើ និងចែកចាយកូនឈើ
- បន្តដាំដើមឈើប្រភេទកម្របន្ថែមទៀតនៅលើដីទំនេរ។
- បន្តថែទាំកូនឈើក្នុងថ្នាល នៅតាមស្នាក់ការខណ្ឌ ផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើ និងបន្តចាយចែកកូនឈើជូនប្រជាពលរដ្ឋតាមការស្នើសុំជាក់ស្តែង។