នារសៀលថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ទី៣ ខែកញ្ញា ឆ្នាំ២០២៤ ជាមួយ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ លោកនាយខណ្ឌ លោក លោកស្រី ប្រធានការិយាល័យ ក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង ដើម្បីបូកសរុបលទ្ធផលសម្រេចបាន ក្នុងសប្តាហ៍កន្លងមក និងលើកទិសដៅអនុវត្តន៍បន្តសម្រាប់សប្តាហ៍ក្រោយ។
សមាសភាពអញ្ជើញចូលរួមមាន៖ លោកប្រធានមន្ទីរ លោក លោកស្រី អនុប្រធានមន្ទីរ លោកនាយខណ្ឌទាំង២ និងលោក លោកស្រីប្រធានការិយាល័យជំនាញទាំង១០។