មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលបានសហការជាមួយមន្ត្រីអង្គការFAO ចុះត្រួតពិនិត្យ និងសម្របសម្រួលជួយគាំទ្របច្ចេកទេសដល់គណៈកម្មការសហគមន៍ស្រះជម្រកត្រីនៅស្រុកព្រះស្តេច និងស្រុកកំបង់ត្របេក ខេត្តព្រៃវែង។
ចេញ​ផ្សាយ ១២ កញ្ញា ២០២៤
132

លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ មានដូចខាងក្រោម ៖

ការងារសហគមន៍ស្រះជម្រកត្រី ៖

លោក កង សុវណ្ណារ៉ា សហការជាមួយមន្ត្រីអង្គការFAO បានចុះត្រួតពិនិត្យ និងសម្របសម្រួលជួយគាំទ្របច្ចេក ទេសដល់គណៈកម្មការសហគមន៍ស្រះជម្រកត្រី ដែលបានទទួលជំនួយពីកម្មវិធីជំរុញកំណើនវិស័យជលផលប្រកបដោយ ចីរភាព និងបរិយាប័ន (CAPFISH Capture) នៅសហគមន៍ស្រះជម្រកត្រីចំនួន០២កន្លែង គឺ៖

១-សហគមន៍ស្រះជម្រកត្រីក្តីត្រឹប នៅភូមិព្រុំខ្សាច់ ឃុំល្វាស្រុកព្រះស្ដេចខេត្តព្រៃវែង

២-សហគមន៍ស្រះជម្រកត្រីត្រពាំងព្រះទន្លេ នៅភូមិប្រស្តេច ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ចំនួនអ្នកចូលទស្សនា
Flag Counter