មន្ត្រីជំនាញការិយាល័យផលិតកម្ម និងបសុព្យាបាលបានបន្តយុទ្ធនាការផ្សព្វផ្សាយពីវិធានការការពារ និងបាញ់ថ្នាំសម្លាប់មេរោគ ជំងឺផ្តាសាយបក្សី នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ចេញ​ផ្សាយ ១២ កញ្ញា ២០២៤
132

សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃពុធ ០៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ការងារស្ថិតិសត្វ

⁃ គោ 37,7782ក្បាល

⁃ ក្របី22,437ក្បាល

⁃ ជ្រូក29,718ក្បាល

⁃ សេះ106ក្បាល

⁃ ចៀម152ក្បាល

⁃ ពពែ5641ក្បាល

⁃ មាន់2,736,639ក្បាល

⁃ ទា 1,264,122ក្បាល។

2. ការងារចិញ្ចឹមសត្

មន្ត្រីជំនាញបានចុះណែនាំពីបច្ចកទេសចិញ្ចឹម និងចែកថ្នាំដល់កសិករចិញ្ចឹមគោ 2គ្រួសារ មានគោសរុប ៤៧ក្បាលនៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

II- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៧៣២០០គ្រាប់

⁃ ស៊ុតមាន់ ១៧៥០០គ្រាប់

⁃ គោ ២៣៩ក្បាល។

2. ការងារសុខភាពសាធារណៈ

⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

3. ការងារអន្តរាគមន៏

ការិយាលយ័ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តព្រៃវែង បានសហការណ៍ជាមួយមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ មន្ត្រីតំណាងក្រសួងសុខាភិបាល ខេត្ត ស្រុក អាជ្ញាធរមូលដ្ឋាន ពេទ្យសត្វភូមិ ចុះ នៅទីតាំងដែលកេីតជំងឺផ្តាសាយបក្សីស្ថិតនៅភូមិស្វាយចេក ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងមានសកម្មភាពដូចខាងក្រោមរួមមាន៖

1-សកម្មភាពការងារ៖

⁃ បានធ្វើការផ្សព្វផ្សាយដល់កសិករ អំពីផលប៉ះពាល់ នូវជំងឺផ្តាសាយបក្សីនៅភូមិព្រៃម្នាស់បាន១កន្លែង មានអ្នកចូលរួមសរុប28នាក់ ស្រី 17នាក់ និង កិបខិតបណ្ណ័ផ្សព្វផ្សាយ បាន 54សន្លឹក (តូច ធំ)

⁃ ធ្វើការបាញ់ថ្នាំ សំលាប់មេរោគបាន 39ខ្នងផ្ទះ ភូមិព្រៃម្នាស់ និងបាញ់ តាមដងផ្លូវ បានប្រវែង 545 ម៉ែត្រ

⁃ ចាក់មេក្រូ បំពងសំឡេង អប់រំអំពីជំងឺផ្តាសសាយបក្សីដល់អ្នកភូមិត្បែងនិងភូមិព្រៃម្នាស់

⁃ ទាដែលនៅសល់ចំនួន27ក្បាលមន្រ្តីបសុពេទ្យបានអនុវត្តន៏វិធានជីវសុវត្ថិភាព(ដុតកំទេចចោល )

⁃ ដាក់ប៉ុស្ត៍ប្រចាំការ ដើម្បីទទួលព័ត៎មាន ជំងឺសត្វ ពីបងប្អូនកសិករចិញ្ចឹមសត្វ អាជ្ញាធរដែនដី និងក្រុមការងារផ្សេងៗ ។

២- ផែនការបន្ត

⁃ បន្តសហការជាមួយក្រុមការងារអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារសុខាភិបាលខេត្ត ស្រុក អាជ្ញាធរមូលដ្នាន ក្នុងការអន្តរាគមន៏ កន្លែងផ្ទុះជំងឺ

⁃ ក្រុមការងារបានបន្តផ្សព្វផ្សាយជំងឺ   ផ្តាសាយបក្សី ដល់ប្រជាជន សហគមន៍ និង សាលារៀន

⁃ បាញ់ថ្នាំសម្លាប់មេរោគតាមទ្រុងចិញ្ចឹម (តាមខ្នងផ្ទះ)

⁃ ចុះអង្កេត ស្រាវជ្រាវតាមខ្នងផ្ទះ ដើម្បីរកប្រភពនៃការចម្លងជំងឺ

⁃ ដាក់ប៉ុស្ត៍ប្រចាំការ ដើម្បីទទួលព័ត៎មាន ជំងឺសត្វ ពីបងប្អូនកសិករចិញ្ចឹមសត្វ អាជ្ញាធរដែនដី និងក្រុមការងារផ្សេងៗ ។

III-ការងារផ្សព្វផ្សាយ

ការិយាល័យបានចូលរួមបើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញដល់ភ្នាក់ងារសុខភាពសត្វភូមិ ស្ដីពី ជម្ងឺឆ្លង ពីសត្វទៅមនុស្ស និងប្រពន្ធ័រាយការណ៍ជំងឺឆ្លង នៅការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្ត គាំទ្រដោយ អង្កការAVSF ដោយមានអ្នកចូលរួម: ពីមន្រ្តីអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វចំនួន2នាក់លោក ចិន វិសាល និងមន្រ្តីបសុពេទ្យខេត្តចំនួន2នាក់ មន្រ្តីបសុពេទ្យប្រចាំការស្រុកចំនួន2នាក់ ភ្នាក់ងារសុខភាពសត្វភូមិ ចំនួន30នាក់ ស្រី 0នាក់(ចំនួន6ស្រុក)។

ចំនួនអ្នកចូលទស្សនា
Flag Counter