សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម
1. ការងារស្ថិតិសត្វ
⁃ គោ 37,7782ក្បាល
⁃ ក្របី22,437ក្បាល
⁃ ជ្រូក29,718ក្បាល
⁃ សេះ106ក្បាល
⁃ ចៀម152ក្បាល
⁃ ពពែ5641ក្បាល
⁃ មាន់2,736,639ក្បាល
⁃ ទា 1,264,122ក្បាល។
2. ការងារចិញ្ចឹមសត្វ
⁃ ចុះពិនិត្យការចិញ្ចឹមសត្វរបស់ កសិករឈ្មោះ ពៅ យ៉ុម គាត់បានចិញ្ចឹមគោទំនួន ០៨ក្បាល បានណែនាំឲ្យគាត់ចេះធ្វើអនាម័យលាងសំអាតទ្រុងតាមវិធានសុវត្ថិភាព និងបានណែនាំអោយគាត់ប្រើឡជីវៈឧស្ម័នឡើងវិញ នៅភូមិទួលអំពិល ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង -ពិនិត្យការចិញ្ចឹមទាយកស៊ុតរបស់កសិករ ដោយតម្លៃស៊ុតក្នុងមួយគ្រាប់តម្លៃ360រៀល នៅភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៧៤២០០គ្រាប់
⁃ ស៊ុតមាន់ ១៧៦០០គ្រាប់
⁃ គោ ២៤៣ក្បាល ។
2. ការងារសុខភាពសាធារណៈ
⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។ III- ផ្នែកផ្សព្វផ្សាយ សិក្ខាសាលា និងប្រជុំផ្សេងៗ
⁃ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំកិច្ចប្រជុំប្រចាំខែ កញ្ញា ឆ្នាំ២០២៤ ស្តីពីសកម្មភាពការងារដែលបានអនុវត្ត កន្លងមក និងលើកទិសដៅបន្ត ។
⁃ មន្រ្តីជំនាញបាន ចូលរួមប្រជុំគណៈបញ្ជាការឯកភាពស្រុក ពាក់ពន្ធ័ និងជម្ងឺផ្ដាសាយបក្សី ។