នៅថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័កព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ មន្រ្តីជំនាញអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយ ការិយាល័ផលិតកម្ម និងបសុព្យាបាលខេត្ត នៃមន្ទីរកសិកិម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រៃវែង និងអាជ្ញាធរមូលដ្ឋាន បានបន្តចុះអន្តរាគមន៍ អនុវត្តវិធានការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺឆ្លងផ្តាសសាយបក្សី នៅទីតាំងកើតហេតុនៅក្នុងភូមិពោធិ៍ម្រិញ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលមានគ្រួសារចិញ្ចឹមបក្សី ៧៨ គ្រួសារ ក្នុងចំណោមគ្រួសារសរុបក្នុងភូមិ៣០៨គ្រួសារ ដែលមានបក្សីចំនួន ៣២០ក្បាល។
១-សកម្មភាព
- ពេលព្រឹកបានធ្វើការចាត់វិធានការណ៍បសុពេទ្យ លើបក្សីប្រមូលយកមាន់ដែលសង្ស៏យមានជំងឺតាមផ្ទះចំនួន ៤២ គ្រួសារ សរុបមាន់ចំនួន១៦៤ ក្បាល (ទា ១ក្បាល)ស៊ុតមាន់ ១៣០ គ្រាប់បានដុតកំទេច។
- យកវត្ថុវិភាគ ពីសត្វ ទា ២ក្បាលបន្ថែមទៀតផ្ញើរទៅ វិទ្យាស្ថានស្រាវជ្រាវសុខភាពសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនឹងផលិតកម្មសត្វវិភាពីរោគសញ្ញា ជំងឺផ្តាសាយបក្សី
- បន្តធ្វើការ បាញ់ថ្នាំសម្លាប់មេរោគ និងចែកខិតប័ណ្ណ ស្តីពីវិធានការពារជំងឺផ្តាសសាយបក្សីនៅតាមខ្នងផ្ទះបានចំនួន ៥៥ ខ្នងផ្ទះបន្ថែម
- ចែកខិតប័ណ្ណ បិតតាមដងផ្លូវ សាធារណះនិងតាមខ្នងផ្ទះប្រជាពលរដ្ឋបានចំនួន ៥១៣ សន្លឹក
- បានសហការណ៍ជាមួយតំណាងក្រសួងសុខាភិបាលធ្វើការផ្សព្វផ្សាយដល់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាពោធិ៍ស្រែ សិស្សចូលរួម ៣១៩ នាក់ ស្រី១៥៣នាក់ និងលោកគ្រូ អ្នកគ្រូ ១៣ នាក់ (ស្ត្រី ០៨នាក់)
- បានសហការណ៍ជាមួយ តំណាងសុខាភិបាលបានផ្សព្វផ្សាយ និងចែកខិតបណ្ណ ដល់កសិករក្នុងភូមិ បាន៣៩នាក់ ស្រី២៦នាក់ចែកខិតបណ្ណ័អស់៣៩ សន្លឹក - ចាក់មេក្រូបំពងសំលេងតាម មធ្យោបាយរថយន្ត ពីការអបរំផ្សព្វផ្សាយពីជំងឺផ្តាសាយបក្សី ក្នុងរង្វង់១ ០០០ម៉ែត្រនៅភូមិកើតហេតុ ។
២-ផែនការបន្ត
- ស្រាវជ្រាវពីជំងឺផ្តាសាយបក្សី តាមខ្នងផ្ទះ ក្នុងភូមិកើតហេតុ និងភូមិនៅជុំវិញទីតាំងកើតហេតុ
- ធ្វើការបាញ់ថ្នាំចែកខិតប័ណ្ណ តាមខ្នងផ្ទះដល់ប្រជាពលរដ្ឋនៅកុនុងភូមិ
- បន្តចាក់មេក្រូបំពងសំលេងពីការអបរំផ្សព្វផ្សាយជំងឺផ្តាសាយបក្សីនៅជុំវិញភូមិកើតហេតុ
- សហការណ៍មន្ត្រីសុខាភិបាលបានផ្សព្វផ្សាយ និងចែកខិតបណ្ណដល់កសិករក្នុងភូមិ និងភូមិនៅជុំវិញ