លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ១៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤
ការងារវារីវប្បកម្ម ៖ កសិករចិញ្ចឹមត្រីចំនួន១៩គ្រួសារ បានប្រមូលផលវារីវប្បកម្មមាន ត្រីកាបឥណ្ឌា ០,២០តោន ត្រីអណ្ដែង ២,៩០តោន ត្រីឆ្ពិន ០,៤០តោន ត្រីប្រា ៣៣,៧០តោន ត្រីពោ ៦,២០តោន ត្រីឆ្ដោ ៣,៨០តោន ។
បរិមាណផលត្រីចិញ្ចឹមសរុបចំនួន៤៧,២០តោន (តម្លៃត្រីមធ្យម៥ ៥២៦រៀល/គ.ក្រ) ស្មើនឹងថ្លៃត្រីសរុប ២៦០ ៨២៧ ២០០រៀល ស្មើនឹង ៦៣ ៦១៦,៣៩ដុល្លារ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម