ព័ត៌មានសង្ខេបស្តីពី លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤
១-ស្ថិតិវារីវប្បកម្ម ៖
កសិករចិញ្ចឹមត្រីចំនួន ១៦គ្រួសារ បានប្រមូលផលវារីវប្បកម្មមានដូចខាងក្រោម ៖
- ត្រីទីឡាព្យា ០,២០តោន
- ត្រីកាបសាមញ្ញ ០,២០តោន
- ត្រីអណ្ដែង ១,៨០តោន
- ត្រីឆ្ពិន ០,៣០តោន
- ត្រីប្រា ១៨,៨០តោន
- ត្រីពោ ២៥,៦០តោន
- ត្រីរ៉ស់ ០,៦០តោន ។
បរិមាណផលត្រីចិញ្ចឹមសរុបចំនួន ៤៧,៥០តោន (តម្លៃត្រីមធ្យម ៥ ៩២០រៀល/គ.ក្រ) ស្មើនឹងថ្លៃត្រីសរុប ២៨១ ២០០ ០០០រៀល ស្មើនឹង ៦៨ ៥៨៥,៣៧ដុល្លារ ។
២-ស្ថិតិកូនត្រីពូជ ៖
កសិករឈ្មាះ ស៊ឹម ភារ៉ា បានផ្សាំកូនត្រីប្រាពូជចំនួន ១៦ម៉ឺនក្បាល នៅភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម