កិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ទី២ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង
ចេញ​ផ្សាយ ១២ សីហា ២០២៤
531

នារសៀលថ្ងៃចន្ទ ៨កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំសប្តាហ៍ទី២ ខែសីហា ឆ្នាំ២០២៤ ជាមួយ លោក លោកស្រី ថ្នាក់ដឹកនាំមន្ទីរ លោកនាយខណ្ឌ លោក លោកស្រី ប្រធានការិយាល័យ ក្រោមឱវាទមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង ដើម្បីបូកសរុបលទ្ធផលសម្រេចបាន ក្នុងសប្តាហ៍កន្លងមក និងលើកទិសដៅអនុវត្ត​ន៍បន្ត សម្រាប់សប្តាហ៍ក្រោយ។

សមាសភាពអញ្ជើញចូលរួមមាន៖ លោកប្រធានមន្ទីរ លោក លោកស្រី អនុប្រធានមន្ទីរ លោកនាយខណ្ឌទាំង២ និងលោក លោកស្រីប្រធានការិយាល័យជំនាញទាំង១០។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង។

ចំនួនអ្នកចូលទស្សនា
Flag Counter