មន្ត្រីជំនាញបានចុះពិនិត្យ ណែនាំបច្ចេកទេសចិញ្ចឹមគោ និងផ្តល់ថ្នាំប្លឺមីទែឡែនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ
ចេញ​ផ្សាយ ១២ សីហា ២០២៤
499

ព័ត៌មានសង្ខេមស្តីពី សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖

I- ផ្នែកផលិតកម្ម

1. ការងារចិញ្ចឹមសត្វ

⁃ បានចុះណែនាំបច្ចេកទេសចិញ្ចឹមគោបំប៉ន ដល់កសិករ ជិន បូរ៉ាន មានគោ ចំនួន 63ក្បាល បានណែនាំពី:ការចាក់ថ្នាំការពារជម្ងឺ ការទំលាក់បរាសិត ការផ្ដល់ចំណី និងដាំស្មៅចំណីសត្វ នៅភូមិ ប្រថ្ម ឃុំ ជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

⁃ ចុះបង្កាត់សិប្បនិម្មិតគោ បាន ១ មេ (បា ពូជប្រាម៉ាន់ ឈ្មោះ KF68 បង្កាត់ជាមួយ មេ ពូជ ឥណ្ឌូប្រេស៊ីល) នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

II- ផ្នែកបសុព្យាបាល

1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង

⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ

⁃ ស៊ុតទា ១៨៨២០០គ្រាប់

⁃ ស៊ុតមាន់ ១៧៧០០គ្រាប់ ⁃ គោ ២១៩ក្បាល ។

2. ការងារសុខភាពសាធារណៈ

⁃ ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។

3. ការងារអន្តរគមន៍

⁃ ចុះត្រួតពិនិត្យតាមដាននិងព្យាបាលជំងឺគោប្រជាពលរដ្ឋឈឺចំនួន៩ក្បាល និងណែនាំពីវិធានការការពារ ព្យាបាលដោយខ្លួនឯងមួយចំនូននៅភូមិមានជយ័ ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

- ចែកថ្នាំប្លឺមីទែឡែនសំរាប់លាបដំបៅដល់ម្ចាស់សត្វឈឺម្នាក់០,៥លីត្រ។

- កសិករឈ្មោះសយ សឿន គោឈឺ៣ក្បាល ម្ចាស់ឈ្មោះ មួយ ម៉ិច គោឈឺ៣ក្បាល និង ម្ចាស់ ឈ្មោះហ៊ាត ហ៊ាង មានគោឈឺ៣ក្បាល ដែលមានរោគសញ្ញាគោឈឺទាំង៩ក្បាលនេះដូចៗគ្នា គឺក្តៅហៀរទឹកមាត់ ដំបៅមាត់ ច្រមុះ ច្រវ៉ែកជើង សង្សៃជំងឺអុតក្តាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter