សកម្មភាពការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ មានសកម្មភាពដូចខាងក្រោម ៖
I- ផ្នែកផលិតកម្ម ១-ការងារចិញ្ចឹមសត្វ
- មន្ត្រីជំនាញបានចុះពិនិត្យការចិញ្ចឹមជូករបស់កសិករឈ្មោះ ពូ អូន មានជ្រូក មេ ០២ ក្បាល កូន ២០ ក្បាល ណែនាំពីបច្ចេកទេសចិញ្ចឹម វិធានការការពារ អនាម័យ និង ផ្តល់ថ្នាំសម្លាប់មេរោគចំនួន2លីត្រដល់គាត់ នៅភូមិស្វាយចា ឃុំអង្គររាជ្យ ស្រុកព្រះស្តេច ខេត្តព្រៃវែង
- កសិករឈ្មោះ ជឿនកុសល ចិញ្ចឹមជ្រូកចំនួន 11 ក្បាល បានណែនាំឲ្យគាត់ចេះធ្វើអនាម័យ លាងទ្រុងជាប្រចាំតាមវិធានជីវៈសុវត្ថិភាព និងផ្ដល់ថ្នាំសម្លាប់មេរោគចំនួន 2 លីត្រដល់គាត់ នៅភូមិមេនងក្រោម ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
- កសិករឈ្មោះកសិករ ឈ្មោះ នីន ថាវី មានគោ16ក្បាល នៅភូមិជ្រៃក្រាំង ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។
II- ផ្នែកបសុព្យាបាល
1. ការនាំចេញសត្វ និងផលិតផលសត្វ (ក្រៅផ្លូវការ) ក្នុងខេត្តព្រៃវែង
⁃ នាំចេញ ជ្រូករស់ និងស៊ុតបក្សីទៅភ្នំពេញ និងខេត្តផ្សេងៗ
⁃ ស៊ុតទា ១៨៦៨០០គ្រាប់
⁃ ស៊ុតមាន់ ១៧៩០០គ្រាប់
⁃ គោ ២១៥ក្បាល ។
2. ការងារសុខភាពសាធារណៈ
ចុះពិនិត្យអនាម័យសត្វមុននិងក្រោយពេលពិឃាត កន្លែងតាំងលក់ឭសាច់ និងបានណែនាំម្ចាស់សត្តឃាត ក៍ដូចជាអាជីវករពិឃាតសត្វ ត្រូវធ្វើអនាម័យ នៅសត្តឃាត កន្លែងតាំងលក់ និងបិទវិញ្ញាបនបត្រអនាម័យសត្វ ដែលចេញដោយបសុពេទ្យប្រចាំសត្តឃាតនៅកន្លែងតាំងលក់ ។
3. ការងារអន្តរាគមន៍
⁃ ដឹកនាំពេទ្យសត្វភូមិ ចុះព្យាបាលគោឈឺ២នៅភូមិអន្លុងទ្រាឃុំព្រែកជ្រៃស្រុកពោធ៍រៀង ម្ចាស់ឈ្មោះ នឿន ធិ មានរោគសញ្គាក្តៅ អន់ចំណី
⁃ ព្យាបាលជ្រូក ឈឺ ចំនួន ៣ ក្បាល រោគសញ្ញា ក្តៅខ្លួន អត់ស៊ីចំណី នៅភូមិវាលស្មាច់ ឃុំក្របៅ ស្រុកកំចាយមារ បានណែនាំម្ចាស់សត្វអោយធ្វើអនាម័យបានល្អ បាញ់ថ្នាំសំលាប់មេរោគជាប្រចាំ ។