លទ្ធផលការងាររបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង នៅថ្ងៃអង្គារ ២កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤
ការពង្រឹងការអនុវត្ដច្បាប់៖
ខណ្ឌរដ្ឋបាលជលផលព្រៃវែង ដឹកនាំផ្នែករដ្ឋបាលជលផលស្ទឹងស្លូត និងកំពង់លាវ និងសង្កាត់រដ្ឋបាលជលក្រោមឱវាទ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅ ស្រុកពាមរក៍ និងស្រុកពោធិ៍រៀង អនុវត្តបានចំនួន ០២ករណី ពីបទ នេសាទដោយប្រើឧបករណ៍លូស្បៃមុង ។
វត្ថុតាងត្រូវបានបំផ្លាញចោលនៅនឹងកន្លែងនេសាទ រួមមាន លូស្បៃមុងចំនួន ៤៦មាត់ របាំងព្រួលស្បៃមុងប្រវែង ៣ ១៤០ម៉ែត្រ បង្គោលចម្រឹងចំនួន ១ ២០០ដើម និងបានចាក់លែងកូនត្រីចម្រុះចូលទៅក្នុងធម្មជាតិវិញទន្ងន់២០០គ.ក្រ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម